ព័ត៌មានជាតិ
រដ្ឋាភិបាលចំណាយថវិកា១៣លានដុល្លារ ជួយពលរដ្ឋក្នុងវិបត្តិទំនិញឡើងថ្លៃ និងរងគ្រោះដោយទឹកជំនន់
គិតចាប់ពីចុងឆ្នាំ២០២២ រហូតដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានចំណាយថវិកាជាតិ ក្នុងជំហានទី១ ប្រមាណ១៣លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភដល់ពលរដ្ឋរងសម្ពាធអតិផរណាថ្លៃទំនិញ និងពលរដ្ឋរងគ្រោះដោយបញ្ហាទឹកជំនន់កន្លងទៅ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់បប្រាក់ជូនគ្រួសាររងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជួយគ្រួសាររងគ្រោះធ្ងន់ធ្ងរពីបញ្ហាទឹកជំនន់ នៅថ្ងៃទី១០ មករានេះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា ក្នុងចំណោមថវិកាប្រមាណ១៣លានដុល្លារក្នុងនោះ មានប្រមាណ៩លានដុល្លារ ត្រូវបានផ្តល់ដល់ពលរដ្ឋ ដែលទទួលរងសម្ពាធអតិផរណាប្រមាណ២៦ម៉ឺនគ្រួសារ ខណៈថវិកាប្រមាណជិត៣លាន៩សែនដុល្លារ ផ្តល់ដល់ពលរដ្ឋរងគ្រោះពីបញ្ហាទឹកជំនន់ជិត ១០ម៉ឺនគ្រួសារ ក្នុងចំណោម១៦រាជធានី-ខេត្ត ។

គួរបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងគ្រោះពីសម្ពាធអតិផរណា និង កម្មវិធីជំនួយសង្គមជួយគ្រួសាររងគ្រោះធ្ងន់ធ្ងរពីបញ្ហាទឹកជំនន់ ជាកម្មវិធីជំនួយសង្គមថ្មី ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។ ការឧបត្ថម្ភសាច់ប្រាក់នេះ បន្ទាប់ពីកត់សម្គាល់ឃើញថា ភាពមិនច្បាស់លាស់ដែលបណ្ដាល មកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ បានបណ្តាលឱ្យមាននិន្នាការកើនឡើងនៃថ្លៃទំនិញ និងម្ហូបអាហារលើទីផ្សារ ដោយធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ ស្ថិតក្បែរបន្ទាត់ក្រីក្រ និងបន្ទាប់ពីនៅចុងឆ្នាំ២០២២កន្លងទៅនេះ ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់មួយចំនួន និងរាជធានីខេត្តចំនួន១៦ បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីទឹកជំនន់ ធ្វើឱ្យមានការលិចលង់ ខូចខាតផ្ទះ សម្បែង ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ជាហេតុបណ្តាលឱ្យ មានផលប៉ះពាល់កាន់តែខ្លាំងឡើងដល់ជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសគ្រួសារងាយរងហានិភ័យ។
សូមរំលឹកថា កាលពីមុនផ្ទុះជំងឺកូវីដ-១៩រាជរដ្ឋាភិបាលបានចំណាយថវិកាលើមូលនិធិជាតិជំនួយសង្គមក្នុងមួយឆ្នាំខ្ទង់ជាង៣៦០លានដុល្លារ សម្រាប់ជួយអន្តរាគមន៍ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ប៉ុន្តែក្នុងអំឡុងពេលជួយវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិហិរញ្ញវត្ថុការចំណាយបានកើនដល់ជាង៧០០លានដុល្លារអាមេរិក៕ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


