ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ឧបត្ថម្ភថវិកាសរុប៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ
ដើម្បីជួយទ្រទ្រង់ និងធានានិរន្តរភាពសមាគមសិល្បករខ្មែរ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ឧបត្ថម្ភថវិកាសរុបចំនួន៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ សម្រាប់ប្រើប្រាស់ក្នុងរយៈពេល៥ឆ្នាំ។ សម្ដេចធិបតី បានប្រកាសឱ្យដឹងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ « អ្នកស្នងមរតក» នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដូច្នេះថា «ខ្ញុំសូមចូលរួមជួយសមាគមសិល្បករខ្មែរក្នុងរយៈពេល៥ឆ្នាំ ក្នុងមួយឆ្នាំគឺ១០ម៉ឺនដុល្លារផងដែរ»។
លើសពីការឧបត្ថម្ភជាសាច់ប្រាក់ដើម្បីធានានិរន្តរភាពដល់សមាគមសិល្បករខ្មែរឱ្យមានសកម្មភាព សម្ដេចប្រមុខរាជរដ្ឋាភិបាល បានបង្កើតមូលនិធិដើម្បីជួយទ្រង់ទម្រង់សិល្បៈដែលងាយរងគ្រោះ នឹងអាចឈានដល់បាត់បង់។
ក្រៅពីនេះ ក្នុងន័យជួយសម្រួលដល់ការបង្កើតនូវស្នាដៃសិល្បៈថ្មីៗ និងឆ្លើយនឹងសំណើររបស់អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នាថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឯកភាពគោលការណ៍ក្នុងការអនុគ្រោះពន្ធពាក់ព័ន្ធទៅនឹងការបង្កើតស្នាដៃសិល្បៈថ្មីៗ នៅក្នុងវិស័យសិល្បៈ។
ដូចគ្នាដែរ ក្នុងចេតនា ដើម្បីជាការទ្រទ្រង់ដល់សមាគមសិល្បករខ្មែរឱ្យមាននិរន្តរភាព កាលពីថ្ងៃទី២៨ ខែឧសភា ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសឧបត្ថម្ភទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារ សម្រាប់សមាគមប្រើប្រាស់ក្នុងរយៈពេល៥ឆ្នាំ៕
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


