ព័ត៌មានជាតិ
អ្នកដាក់ពាក្យស្នើសុំដីពីរដ្ឋមានជាង ១២ ៣០០គ្រួសារ ហើយការចាប់ឆ្នោតនឹងធ្វើឡើងថ្ងៃទី ៣០ ខែមិថុនា
គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ) បានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសផ្តល់ដីដល់ពលរដ្ឋដែលក្រីក្រ និងគ្មានដីពិតប្រាកដ គឺមានអ្នកដាក់ពាក្យស្នើសុំដីជាង ១២ ៣០០គ្រួសារ ខណៈការចាប់ឆ្នោតផ្តល់ដីនឹងធ្វើឡើងនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។

“កម្មវិធីផ្ដល់ដីនេះ ត្រូវបានផ្តួចផ្តើមឡើងដោយនាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្ដល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋានប្រកបដោយសមធម៌ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្ដល់ដីប្រកបដោយចីរភាព។
សេចក្តីប្រកាសព័ត៌មាន (ផ.ក.អ) ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ បញ្ជាក់ថា លក្ខណៈសម្បត្តិចំនួន៤ ដែលពលរដ្ឋអាចដាក់ពាក្យស្នើសុំដីរួមមាន គ្រួសារដែលមានសញ្ជាតិខ្មែរពីកំណើត គ្មានដី ក្រីក្រពិតប្រាកដ និងចង់ទៅរស់នៅទីតាំងដែលរដ្ឋបានចាត់ចែង។ គិតចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ អ្នកបានដាក់ពាក្យស្នើសុំដីមានចំនួនសរុប ១២ ៣២៩គ្រួសារ។

លេខាធិការដ្ឋាន(ផ.ក.អ) គ្រោងនឹងធ្វើការចាប់ឆ្នោតជុំទី១សម្រាប់អ្នកបានដាក់ពាក្យសុំដី ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ការចាប់ឆ្នោតជ្រើសរើសនេះគឺធ្វើឡើងម្ដងមួយខេត្ត និងធ្វើឡើងដោយតម្លាភាព សុក្រឹតភាព យុត្តិធម៌ និងអាចជឿទុកចិត្តបាន ដោយបង្ហាញឈ្មោះគ្រួសារដែលបានដាក់ពាក្យទាំងអស់ទៅក្នុងប្រអប់ចាប់ឆ្នោតដែលអាចមើលឆ្លុះបាន។
ការចាប់ឆ្នោតជុំទី១នេះ នឹងជ្រើសរើសយកអ្នកមានសំណាងចំនួន ២ ៥០០ គ្រួសារ ដោយកំណត់អត្រាចំនួន ២០% តាមរាជធានី ខេត្ត ដូចនេះ ចំនួនសន្លឹកឆ្នោតអ្នកបានដាក់ពាក្យស្នើសុំដីដែលត្រូវចាប់យកតាមរាជធានី ខេត្តនីមួយៗ មានចំនួនខុសៗគ្នា អាស្រ័យដោយចំនួនអ្នកបានដាក់ពាក្យស្នើសុំដីតាមរាជធានី ខេត្ត។ ដោយឡែកសម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីដែលនៅសល់ចំនួន ៩ ៨២៩គ្រួសារ ដែលពុំទាន់មានសំណាង ជាប់ឈ្មោះក្នុងលទ្ធផលនៃការចាប់ឆ្នោតជុំទី១នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត។
ក្នុងន័យនេះ លេខាធិការដ្ឋាន ជម្រាបជូនសាធារណជន ជាពិសេសអ្នកដែលបានដាក់ពាក្យស្នើសុំដី ហើយបានទទួលបង្កាន់ដៃទទួលពាក្យស្នើសុំដី អាចចូលរួមទស្សនា តាមដាន និងផ្ទៀងផ្ទាត់ឈ្មោះ ចាប់ពីថ្ងៃទី ៣០ ខែមិថុនា វេលាម៉ោង ១៣ :០០នាទីរសៀលតទៅ ដែលមានការផ្សាយនៅលើស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា(ទទក)។ លើសពីនេះ អាចផ្ទៀងផ្ទាត់នៅលើទំព័រហ្វេសប៊ុក(Facebook Page)ផ្លូវការរបស់លេខាធិការដ្ឋាន ផ.ក. អ និង លើទំព័រហ្វេសប៊ុកផ្លូវការ (ទទក)។

គួរជម្រាបថា ដោយមានការយកចិត្តទុកដាក់ ណែនាំ និងតម្រង់ទិសជាប្រចាំពីសម្តេចធិបតី លេខាធិការដ្ឋាន (ផ.ក.អ) បានកំណត់ទីតាំងដីនៅភូមិសាស្ត្រ អូរសែវ ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្ត ស្ទឹងត្រែង ហើយបានរៀបចំផែនការប្រើប្រាស់ដី ផែនការហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផែនការបែងចែកដីឡូតិ៍លម្អិត និងផែនការអភិវឌ្ឍដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនដែលគ្រោងនឹងទៅរស់នៅទីតាំងនោះ។ ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គឺបាននិងកំពុងរៀបចំផ្លូវមេ និងផ្លូវរង ព្រមទាំងក្បាលដីឡូតិ៍នីមួយៗ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


