ព័ត៌មានជាតិ
នគរបាលក្រុងសៀមរាប ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ករណីឆក់កាបូបភ្ញៀវបរទេស នៅតំបន់អង្គរ
សៀមរាប ៖ កម្លាំងនគរបាលក្រុងសៀមរាប សហការគ្នាស្រាវជ្រាវឈានដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ករណីឆក់កាបូបភ្ញៀវបរទេស ដែលកំពុងជិះកង់កម្សាន្តនៅតំបន់អង្គរ។
ហេតុការណ៍បង្ក្រាបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលក្រុងសៀមរាប សហការគ្នា ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះឡាច ភីរម្យ ហៅទីន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
លោកបន្តថា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២ នៅចំណុចខាងជើងវត្តថ្មី តាមបណ្តោយផ្លូវកូម៉ៃ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) បង្កឡើងដោយជនសង្ស័យខាងលើ បានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបរបស់ជនរងគ្រោះឈ្មោះMARQUT GENEIEVE ភេទស្រី អាយុ៧១ឆ្នាំជនជាតិបារាំង ដោយក្នុងកាបូបមានទូរស័ព្ទម៉ាកIphone6s plus ពណ៌ទឹកប្រាក់ចំនួន០១គ្រឿង លុយ១០០ដុល្លារ លុយខ្មែរ៨ម៉ឺនរៀល នឹងកាតATM ប័ណ្ណបើកបរ នឹងសម្ភារៈមួយចំនួន ខណៈពេលដែលជនរងគ្រោះជិះកង់មកពីប្រាសាទអង្គរ ដោយដាក់កាបូបក្នុងកន្ត្រក ពុំបានចងខ្សែកាបូបភ្ចាប់នឹងកង់ ហើយជិះគេចខ្លួន។ បន្ទាប់ពីទទួលបណ្តឹង នឹងសាកសួរសាក្សីនៅកន្លែងកើតហេតុរួច យើងក៏កំណត់បានអត្តសញ្ញាណជនសង្ស័យ ដោយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំងព្រហ្មទណ្ឌ នឹងកម្លាំងប៉ុស្តិ៍ពាក់ព័ន្ធ បានឃាត់ខ្លួនជនសង្ស័យខាងលើ នៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប ហើយនាំជនសង្ស័យមកសួរនាំ។
ក្រោយពីសួរនាំជនសង្ស័យខាងលើ បានឆ្លើយថា សារភាពថាខ្លួនពិតជាបានឆក់កាបូប ជនរងគ្រោះដោយមានទូរសព្ទ នឹងប្រាក់ខាងលើពិតមែន រីឯកាបូបជនសង្ស័យបានដុតបំផ្លាញ បន្ទាប់មកយើងបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យលទ្ធផលវិជ្ជមាន។
ករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់តាមនីតិវិធី៕
ដោយ ៖ កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម



