Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ ជំរុញ​កម្លាំង​ការពារ​ព្រំដែន ​បន្ត​​ទប់ស្កាត់​ជំងឺកូវីដ-១៩ ​

បានផុស

នៅ

ក្នុងឱកាសចុះសួរ​សុខទុក្ខ​ និង​នាំ​យក​ស្បៀង​អាហារ​ ជូនដល់​កងកម្លាំង តាម​បណ្ដោយ​ខ្សែ​បន្ទាត់​ព្រំដែន រវាងខេត្តប៉ៃ​លិន និងខេត្តចាន់បុរី ប្រទេសថៃ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោក អ៊ី ឈាន រដ្ឋ​លេ​ខា​ធិ​ការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន បាន​ជំរុញ​ដល់​កម្លាំងសមត្ថកិច្ចការពារព្រំដែន ត្រូវ​បន្តសកម្មភាពបន្ថែមទៀត ក្នុងការទប់ស្កាត់ ការរីករាល​ដាល​ជំងឺ​កូវីដ​-១៩ ពីពលករចំណាកស្រុក ចូលក្នុង​សហ​គម​ន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការជំរុញបែប ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយមានការ​អញ្ជើញ​ចូលរួម​ពីលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ព្រមទាំងអភិបាលរងខេត្ត មេបញ្ជាការប្រចាំ​ទិស​ប៉ៃលិន~សំឡូត មេបញ្ជាការសឹករងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង​យុវជនស.ស.យ.កខេត្ត ជាច្រើនរូប ។

លោក អ៊ី ឈាន ​​បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ដែល​ជានិច្ចកាល​តែងតែគិតគូពីសុខទុក្ខកងកម្លាំងប្រដាប់អាវុធ​គ្រប់​កាលៈទេសៈ​​។​ជាមួយគ្នានេះដែរ លោក​បាន​កោតសរសើរ និងលើកទឹកចិត្ត ចំពោះការលះបង់ដើម្បីចូលរួមទប់​ស្កាត់ការរីក​រាល​ដាល​វីរុស​កូវីដ-១៩ ព្រមទាំងការពារសុវត្ថិភាពជូនប្រជាពលដ្ឋ ​និងសង្គមជាតិ។

​​លោកបានលើកឡើងដែរ​ថា ក្រៅពីបេសកកម្មប្រយុទ្ធប្រឆាំង​ កូវីដ-១៩ កងកម្លាំងទាំង៣ប្រភេទ ក៏​ត្រូវ​តាម​ដាន និង​រក្សា​សណ្ដាប់ធ្នាប់​ សន្តិសុខ​តាម​ព្រំដែន ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ឆ្លងដែន ​៕
 
​អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម