ព័ត៌មានជាតិ
អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា
អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានច្រានចោលព័ត៌មានដែលថាមានយន្តហោះចម្បាំងរបស់កងទ័ពថៃហោះចូលដែនអាកាសកម្ពុជាកាលពីចុងសប្ដាហ៍មុន។ លោកថាការព្យាយាមបង្កើតព័ត៌មានមិនពិតដើម្បីវាយប្រហាររដ្ឋាភិបាលគឺជាការញុះញង់ និងមិនបានផ្ដល់ផលជូនជាតិ និងប្រជាជននោះទេ។

លោក ឈុំ សុជាត បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១៧ ខែមីនានេះថាពុំមានការរាយការណ៍ពីកងការពារព្រំដែនចំពោះករណីដែលថាមានយន្តហោះចម្បាំងថៃហោះចូលដីខ្មែរដូចបណ្ដាញសង្គមមួយចំនួនបានផ្សព្វផ្សាយនោះទេ។
លោកថា៖ «អ្នកជ្រុលនិយមតែងតែបង្ករឿងឱ្យពួកគេចំណេញនយោបាយ គ្មានជួយអីដល់ប្រទេសជាតិបានទេ។ [..] យកតែបណ្ដាញសង្គមមកនិយាយនេះគឺមិនបានដោះស្រាយបញ្ហាបាននោះទេក្រៅពីបង្កើតនូវអំពើហិង្សាការគុំគួន បង្កទំនាស់រវាងពលរដ្ឋនិងពលរដ្ឋ បង្កការលំបាកដល់រដ្ឋាភិបាលយើងដោះស្រាយទៅវិញទេ»។
ជាមួយគ្នានេះលោកក៏បានបញ្ជាក់ថារដ្ឋាភិបាលកម្ពុជារក្សាការពារអធិបតេយ្យភាពដែនដីប្រទេស និងមិនឱ្យប្រទេសជិតខាងណារំលោភបំពានបានឡើយ។

ការឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងការពារជាតិនេះគឺបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គមកាលពីចុងសប្ដាហ៍មុនដែលថាមានយន្តហោះចម្បាំងថៃ F-16 ៤គ្រឿងហោះចូលដែនអាកាសខ្មែរអាចជាការគម្រាមកម្ពុជាពីជម្លោះប្រាសាទតាមាន់ធំ ដោយអួតនិងសម្ញែងយន្តហោះចំបាំងទំនើបរបស់ថៃដែលទិញពីសហរដ្ឋអាមេរិក។

ព័ត៌មាននៃយន្តហោះចម្បាំងដែលហោះចូលនេះមិនមានប្រភពពេលវេលា ទីកន្លែងច្បាស់លាស់នោះទេ ហើយក៏គ្មានសារព័ត៌មានថៃណាមួយបានចុះផ្សាយដែរ ខណៈមានការលើកឡើងពីបណ្ដាញសង្គមថៃថាកន្លងទៅថៃមានតែបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ព្រំដែនជាប់មីយ៉ាន់ម៉ាប៉ុណ្ណោះក្នុងពេលដែលស្ថានការព្រំដែនជាមួយមីយ៉ាន់ម៉ាមានការប្រឈមខ្លាំង។

មួយរយៈចុងក្រោយនេះក្រុមអ្នកជាតិនិយមជ្រុលមួយចំនួនតែងតែងបង្កើតព័ត៌មានព្រំដែនជាមួយប្រទេសថៃដើម្បីញុះញង់ឱ្យមានការប្រឈមមុខគ្នារវាងរដ្ឋាភិបាលកម្ពុជានិងថៃ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជារឿយៗថាបញ្ហាព្រំដែនមិនអាចដោះស្រាយដោយគ្រាន់តែស្រែកលើបណ្ដាញសង្គមនោះទេវាជាការងារបច្ចេកទេស ផ្លូវច្បាប់អន្តរជាតិ ការចរចារដោយសន្ដិវិធី និងកិច្ចសហការ ទោះជាយ៉ាងណាកម្ពុជាត្រៀមខ្លួនឆ្លើយតបជានិច្ចប្រសិនជាមានការប្រើប្រាសកម្លាំងប្រដាប់អាវុធឈ្លានពានកម្ពុជា៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


