ព័ត៌មានជាតិ
ឯកសារសំខាន់ចំនួនពីរ នឹងត្រូវចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឡាវ
ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសឡាវរយៈពេល ២ថ្ងៃ នឹងមានឯកសារសំខាន់ៗចំនួនពីរ នឹងត្រូវចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ តបតាមការអញ្ជើញលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។

លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា បន្ទាប់ពីបញ្ចប់ការពិភាក្សាគ្នារួច សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ នឹងមានការចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរ។ ឯកសារទីមួយ. ផែនការសកម្មភាពសម្រាប់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ ២០២៣-២០២៧»។

បើតាមលោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកសារនេះ គឺពិតជាមានសារៈសំខាន់ ដោយសារវាជាត្រីវិស័យ និងផែនទីបង្ហាញផ្លូវដោយគ្របដណ្ដប់លើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យនយោបាយ វិស័យការពារជាតិ និងសន្តិសុខ វិស័យសេដ្ឋកិច្ច វិស័យសង្គម និងវប្បធម៌ និងទំនាក់ទំនងអន្តរជាតិ ជាដើម។

ឯកសារទីពីរ. សន្ធិសញ្ញាកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំ ដោយមានការជួបពិភាក្សារវាងគណៈកម្មការព្រំដែនប្រទេសទាំងពីរ កម្ពុជា-ឡាវ គឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំជាខ្លាំងក្នុងការស្វែងរកដំណោះស្រាយទៅលើព្រំដែន ដែលមិនមានភាពច្បាស់លាស់កាលពីពេលមុន។

លោក ស្រ៊ី ថាមរុង្គ បានឲ្យដឹងបន្តថា «យើងធ្វើប្រយ័ត្នប្រយែង យោងទៅលើផែនទីដែលយើងមាន ផែនទីដែលគេមាន ហើយផែនទីដែលយើងទទួលស្គាល់គ្នាទៅវិញទៅមក ផែនទីដែលកម្កល់ទុកនៅអង្គការសហប្រជាជាតិ ព្រោះអ្វីៗវាបន្សល់ទុកដោយអាណានិគម ដែលគ្រប់គ្រងប្រទេសយើងពីមុន ហើយវាផ្អែកទៅលើច្បាប់អន្តរជាតិ និងច្បាប់របស់ប្រទេសនីមួយៗ ផងដែរ»។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា កម្ពុជា-ឡាវ សម្រេចការបោះបង្គោលព្រំដែនបានចំនួន ៨៦ភាគរយហើយ ស្មើនឹង ១២១បង្គោល។ ប្រទេសទាំងពីរ ក៏បានឯកភាពគ្នា ក្នុងការពង្រីកបង្គោលព្រំដែនឲ្យកាន់តែធំ និងកាន់តែរឹងមាំ ហើយនឹងបោះបង្គោលបន្ថែមទៀត ក្នុងចន្លោះបង្គោលទាំង ១២១ដែលបោះរួចនោះ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


