ព័ត៌មានជាតិ
មកដឹងមូលហេតុដែលមន្ត្រីពន្ធដារខេត្តស្វាយរៀង ចុះផាកពិន័យគោយន្តកែច្នៃដល់កណ្តាលស្រែ
ខេត្តស្វាយរៀង៖ មន្ត្រីពន្ធដាខេត្តស្វាយរៀង សហការជាមួយសមត្ថកិច្ច ដែលបានចុះអនុវត្តច្បាប់ចាប់គោយន្តកែច្នៃ ដឹកដីនៅកណ្តាលវាលស្រែ ដើម្បីផាកពិន័យចំនួន ២០ម៉ឺនរៀល ក្នុងមួយគោយន្ត ត្រូវបានពលរដ្ឋបានបង្ហោះតាមបណ្ដាញសង្គម ផ្ទុះការចាប់អារម្មណ៍កាលពីថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា គោយន្តកែច្នៃរបស់ពួកគាត់ គឺជាគោយន្តដែលបំពាក់ដោយម៉ាស៊ីន(ម៉ាស៊ីនបូមទឹក) មិនមែនជាម៉ាស៊ីនរថយន្តនោះទេ។ ពលរដ្ឋ ស្នើដល់មន្ត្រីជំនាញពិនិត្យ និងពិចារណាចំពោះការផាកពិន័យទៅលើគោយន្តកែច្នៃរបស់ពួកគាត់ ដែលប្រកបរបរដឹកដីគ្រាន់តែចិញ្ចឹមជីវិត និងបង់ធនាគារប៉ុណ្ណោះ។
ជុំវិញករណីនេះ មន្ត្រីពន្ធដាខេត្តស្វាយរៀង បានបញ្ជាក់ថា យោងតាមប្រកាសលេខ ៥៣១ សហវ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឧបសម្ព័ន្ធ១ ចំណុច ខ១ ចែងថា រថយន្តដែលបំប្លែងមកពីគោយន្ត ត្រូវបង់ពន្ធចំនួន២០០,០០០រៀល សម្រាប់១ឆ្នាំ ក្នុងមួយគ្រឿង ។

មន្ត្រីពន្ធដាខេត្តបានបន្តថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារចុះពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះគ្រប់ប្រភេទរបស់សាខាពន្ធដារខេត្តស្វាយរៀង បានចុះពិនិត្យតាមដងផ្លូវនៅជិតទីតាំងដែលយានយន្តកែច្នៃនោះ កំពុងចរាចរណ៍ និងប្រកបអាជីវកម្ម ហើយបានពិនិត្យឃើញថា មិនទាន់បង់ពន្ធលើមធ្យោបាយដឹកជញ្ជូននៅឡើយ ស្របតាមប្រកាសជាធរមាន ទើបកម្លាំងចម្រុះចុះដល់ទីតាំង ដើម្បីណែនាំនិងអញ្ជើញម្ចាស់គោយន្តកែច្នៃទាំងនោះមកបង់ពន្ធនៅតាមគោលដៅដែលបានកំណត់។

មន្ត្រីដដែលបានបញ្ជាក់ថា គោយន្តកែច្នៃទាំងនោះជាប្រភេទយានយន្តអាជីវកម្មដឹកដី មិនមែនជាយានយន្តកសិកម្មសុទ្ធសាធនោះទេ។
ទាក់ទិននឹងបញ្ហានេះ មហាជនបានលើឡើងថា ក្នុងករណីនេះបើពិនិត្យឃើញថា មន្ត្រីពន្ធដារចុះអនុវត្តផ្ទាល់នេះ បានប្រព្រឹត្តខុសពីគោលការណ៍ក្នុងប្រការណាមួយ សូមឱ្យអគ្គនាយកដ្ឋានពន្ធដារចាត់វិធានការលើករណីនេះ៕
ដោយ:ភក្ដី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


