ព័ត៌មានជាតិ
តំបន់ខ្លះក្នុងខេត្តកំពត ហាមមិនឲ្យសាងសង់សំណង់អគារខ្ពស់ៗ
អាជ្ញាធរខេត្តកំពត បានដាក់ចំណាត់ការគ្រប់គ្រងលើការផ្តល់ការអនុញ្ញាតិសាងសង់សំណង់អគារនានាក្នុងខេត្ត ដើម្បីរក្សាសោភណភាព និងទេសភាពធម្មជាតិខេត្តជាប់ឆ្នេរសមុទ្រមួយនេះមិនឲ្យមានការប៉ះពាល់។
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតបានបញ្ជាក់ថា ខេត្តកំពតមានធនធានធម្មជាតិសំបូរបែបមាន ស្ទឹង ព្រែក កោះ ឧទ្យានជាតិ អគារបេតិកភណ្ឌ សម្រាប់បម្រើដល់វិស័យទេសចរណ៍។

ជុំវិញការគ្រប់គ្រងសំណង់អគារនៅក្នុងខេត្ត លោកម៉ៅ ធនិន បានបញ្ជាក់ថា ក្នុងនាមលោកជាប្រធានគណៈកម្មការសុរិយាដី និងជាប្រធានគណៈកម្មការរៀបចំដែនដីខេត្ត បានពិគ្រោះគ្នាជាមួយមន្ទីរដែលជាសេនាធិការដែនដីមានរៀបចំយន្តការត្រូតពិនិត្យទៅលើសំណង់ជាមុនសិន មុនអនុញ្ញាតិឲ្យមានការសាងសង់។
លោកអភិបាលខេត្តបានលើកពីសំណង់អគារ នៅតំបន់ជុំវិញព្រែកកំពត។ លោកថា ព្រែកនេះមានសារសំខាន់ណាស់ទាំងត្រើយខាងកើតនិងត្រើយខាងលិច។ នៅត្រើយខាងលិចអាជ្ញាធរមិនអនុញ្ញាតឲ្យមានការសាងសង់សំណង់អគារខ្ពស់ៗនោះទេ ដើម្បីកុំឲ្យប៉ះពាល់ទេសភាពភ្នំបូកគោ។
«ត្រូវកំណត់កម្ពស់ណាដែលអាចឲ្យសាងសង់បាន ធ្វើម៉េចកុំឲ្យប៉ះពាល់ដល់ភ្នំបូកគោជាសម្បត្តិមិនអាចកាត់ថ្លៃបានទុកសម្រាប់កូនចៅជំនាន់ក្រោយ»។
យ៉ាងណាមិញ បើតាមអភិបាលខេត្ត រដ្ឋបាលខេត្តបានរិតត្បិតការសាងសង់សំណង់នៅត្រើយខាងលិចពិតមែន តែនៅត្រើយខាងកើតព្រែក អាជ្ញាធរផ្តល់លទ្ធភាពគ្រប់បែបយ៉ាងសម្រាប់ការសាងសង់សំណង់ផ្សេងៗ។
បន្ថែមពីនេះលោក ម៉ៅ ធនិន បន្តថា ការផ្តល់ការអនុញ្ញាតិក៏ត្រូវមើលលើស្ថានភាពជាក់ស្តែង កន្លែងណាអាចឲ្យសង់ខ្ពស់ កន្លែងណាត្រូវឲ្យសង់ទាប កន្លែងណាមិនឲ្យសង់៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


