Connect with us

ព័ត៌មានជាតិ

សមាគម សិស្ស និស្សិត បញ្ញវ័ន្ត​ក្មេង​វត្ត ដឹកនាំ​ក្រុមការងារ​សមាគម សិស្ស និស្សិត បញ្ញវ័ន្ត​ក្មេង​វត្ត​ប្រជុំ​បូកសរុប​សកម្មភាព​ក្នុង​ឆ្នាំ​២០២០

បានផុស

នៅ

តាកែវ ៖ ព្រឹក​ថ្ងៃទី ១៣ ខែមករា ឆ្នាំ​២០២១ លោក លី សា​វេត ប្រធាន សមាគម សិស្ស និស្សិត បញ្ញវ័ន្ត​ក្មេង​វត្ត​សាខា​ខេត្តតាកែវ ដឹកនាំ​ក្រុមការងារ សមាគម សិស្ស និស្សិត បញ្ញវ័ន្ត​ក្មេង​វត្ត ដើម្បី​ធ្វើការ​បូកសរុប​របាយការណ៍​សកម្មភាព​ក្នុង​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ឱកាស​នោះ​លោក សី សា​វេត ក៏បាន​បវារណា​ប្រគេន​នឹង​ក្រើនរំលឹក​ដល់​ក្រុមការងារ​សមាគម​ទាំងអស់​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ពួតដៃគ្នា សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ហើយ​ដើរ​ឆ្ពោះទៅរក​ទិសដៅ​ដែល​ពិតប្រាកដ ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​នឹង​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រទះ​នូវ​បញ្ហា​ណាមួយ​ដែល​បាន​កើតឡើង​ចំពោះ​បងប្អូន​នៅ​ទូទាំង​ខេត្តតាកែវ​។

លោក លី សា​វ៉េ​ត ក៏បាន​កោតសរសើរ​ចំពោះ​ក្រុមការងារ​សមាជិកសមាគម ដែល​បាន​បង់​ពេលវេលា និង​ថវិកា​យ៉ាងច្រើន​ដើម្បី​ធ្វើ​ការងារ​នាពេល​កន្លងមក លោក​បាន​បន្ត​ទៀត​ថា ដោយសារតែ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព​ពេញលេញ​ក្រោម​ការដឹកនាំ​ដ៏​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ិ​ន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ ទើប​ធ្វើ​ឲ្យ​យើងទាំងអស់គ្នា​មានឱកាស​នា​ថ្ងៃនេះ​។

​បន្ទាប់មក​លោក​ក៏បាន​ផ្តល់​ឱកាស ឲ្យ​ក្រុមការងារ របស់​សមាគម​ក្មេង​វត្ត ធ្វើការ​ពិភាក្សា គ្នា លើ​កិច្ចការងារ​មួយចំនួន សម្រាប់​ដាក់​គោលដៅ​ធ្វើ​សកម្មភាព​បន្ត​ទៅមុខទៀត​សម្រាប់​ឆ្នាំ​២០២១។ ចុងបញ្ចប់ លោក លី សា​វេត ប្រធាន សមាគម​ក្មេង វត្ត​ខេត្តតាកែវ បានធ្វើ​ការចែក​អាវ របស់​សមាគម​ក្មេង​វត្ត ជូន​ដល់​បងប្អូន សមាជិក ក្មេង​វត្ត​គ្រប់ៗ​គ្នា​។

សូម​បញ្ជាក់​ថា អាវ សមាគម សិស្ស និស្សិត បញ្ញវន្ត​ក្មេង​វត្ត ចំនួន ២០០​អាវ ដែល​បានធ្វើ​ការបោះ​យក មក​ចែកជូន​ដល់​បងប្អូន សមាជិក សមាគម​ក្មេង​វត្ត​ខេត្តតាកែវ នោះ គឺជា​ការ​ចំណាយ​ថវិកា​ផ្ទាល់​របស់ លោក លី សា​វេត ប្រធាន សមាគម​ក្មេង​វត្ត៕

ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម