ព័ត៌មានជាតិ
មន្ត្រីជំនាញ ៖ ១៦ករណីគ្រោះថ្នាក់ចរាចរណ៍នៅកោះកុង ស្លាប់សឹងតែទាំងអស់របួសពិបាកព្យាបាល
កោះកុង ៖ ក្រុមមន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា បញ្ហាគ្រោះថ្នាក់នៅខេត្តកោះកុងកើនឡើងគួរឱ្យសម្គាល់ ដោយក្នុងចំណោម១៦ករណីមានស្លាប់សឹងតែទាំងអស់ រីឯអ្នករបួសតិចតួចពិបាកព្យាបាល។

លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ចូន ឱ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ថា យោងតាមតួលេខពីស្នងការនគរបាលខេត្ត និងមន្ទីរពេទ្យខេត្ត បង្ហាញថា អត្រាគ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃបានកើនឡើងក្នុងស្ថានភាពគួរឱ្យបារម្ភខ្លាំង ភាគច្រើនអ្នកស្លាប់ និងរងរបួសជាយុវជនមានអាយុចន្លោះពី១៥ទៅ២៩ឆ្នាំ ខណៈពួកគាត់ពេញកម្លាំងសិក្សា និងប្រកបមុខរបរចិញ្ចឹមជីវិត។

វគ្គបណ្តុះបណ្តាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនដល់យុវជននៅក្នុងខេត្តកោះកុង ប្រមាណ៥០នាក់លោក ព្រំ វន្ថា ពន្យល់ដែរថា មូលហេតុដែលនាំឱ្យបង្កជាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅពេលនេះ ក៏ដោយសារតែកត្តាបើកបរហួសល្បឿនកំណត់ សេពគ្រឿងស្រវឹង មិនពាក់មួកសុវត្ថិភាព បើកវ៉ាជែងក្នងុស្ថានភាពគ្រោះថ្នាក់ និងមិនផ្តល់សិទ្ធអាទិភាពឱ្យគ្នាទៅវិញទៅមក ជាដើម។

ដោយមើលឃើញបញ្ហាប្រឈមទាំងនេះហើយ ទើបក្រុមការងារជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការមួយមន្ទីរជំនាញ ចុះផ្សព្វផ្សាយអប់រំយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកទៅដល់ក្រុមយុវជនគោលដៅ និងប្រជាពលរដ្ឋទូទៅ បានជ្រួលជ្រាបអនុវត្តគោរពច្បាប់រួមគ្នា។
លោក សៀង កក្កដា អភិបាលរងក្រុងខេមភូមិន្ទ លើកឡើងថា ការកែប្រែឥរិយាបថល្អរបស់អ្នកបើកបរយានយន្តគ្រប់ប្រភេទជាចំណែកមួយសំខាន់បំផុតកាត់បន្ថយអត្រាស្លាប់ និងរងរបួសលើដងផ្លូវ គ្រាបញ្ហាទាមទារឱ្យការទប់ស្កាត់ និងដោះស្រាយរួមគ្នាជាបន្ទាន់។

លោកអភិបាលរងក្រុងខេមរភូមិន្ទ ក៏បានចាត់ទុកថា ការគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យសង្គមជាតិខាតបង់ថវិកាលានដុល្លារក្នុង១ឆ្នាំៗ ព្រមទាំងបន្សល់ទុកនូវស្ត្រីម៉ាយ កុមារកំព្រា និងជនពិការជាដើម។ ដូច្នេះចាំបាច់ចូលរួមគោរពច្បាប់ទាំងអស់គ្នា ចៀសជាងការខ្លាចនគរបាលសមត្ថកិច្ចពេលអនុវត្តពង្រឹងច្បាប់តាមដងផ្លូវសាធារណៈ។
គួរជម្រាបថា ក្នុងមូលដ្ឋានខេត្តកោះកុង មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើងគួរឱ្យកត់សម្គាល់ បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាលជាច្រើន។ ចំពោះជនបង្កមួយត្រូវបានផ្តន្ទាទោសតាមច្បាប់ ខ្លះទៀតកំពុងតាមចាប់ខ្លួននៅឡើយក្រៅសំណាញ់ច្បាប់៕





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


