Connect with us

ព័ត៌មានជាតិ

នាយកដ្ឋានអភិវឌ្ឍទីផ្សារជំរុញឱ្យម្ចាស់សហគ្រាសផលិតទំនិញមានគុណភាពតាមស្តង់ដា ដើម្បី​ឈាន​​ដល់កានាំចេញទៅកាន់ទៅផ្សារអន្តរជាតិ

បានផុស

នៅ

នាយករដ្ឋានទីផ្សារ នៃក្រសួងពាណិជ្ជកម្ម ជំរុញដល់ម្ចាស់សហគ្រាសទាំងអស់ផលិតទំនិញឲ្យមានគុណភាព និងសុវត្ថិភាពតាមស្តង់ដា ដើម្បីឈានទៅការប្រកួតប្រជែងទីផ្សារអន្តរជាតិ។

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលា ស្តីពី “ការកំណត់អន្តសញ្ញាណ និងការផ្សព្វ​ផ្សាយ​ផលិតផលសក្កានុពលកម្ពុជា” នៅខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោក អ៊ូច សាវិន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍​ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ជំរុញដល់ឱ្យម្ចាស់សហគ្រាសផលិតទំនិញមានគុណភាព សុវត្ដិភាពតាមស្តង់ដា ដើម្បីឈានទៅរកការ នាំចេញទៅកាន់ទៅផ្សារអន្តរជាតិ។ លោកបន្តថា សហគ្រាសធនតូច និងមធ្យមទាំងអស់ ត្រូវខិតខំកែច្នៃ ផលិតផលរបស់ខ្លួន ប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ស្របតាមបទដ្ឋានបច្ចេកស្តង់ដា ឈានទៅរកការកំណត់អត្តសញ្ញាណ នៃផលិតផលមានទាំងគុណភាព សុវត្ថិភាពដល់អ្នកប្រើប្រាស់ ដើម្បីទាក់ទាញទំនាក់ទំនងទីផ្សារអន្តរជាតិ ឈានដល់ការនាំចេញ។

ជាមួយគ្នានេះលោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ លើកឡើងថា ខេត្តកំពង់ធំ គឺខេត្តដែល មានសក្តានុពលទាំងដំណាំកសិកកម្ម និងកសិកឧស្សាហកម្ម ដែលនៅក្នុងនោះដំណាំស្រូវមានផ្ទៃដីសរុបជិត ២៩ ម៉ឺនហិកតា, ដំណាំកៅស៊ូ មានក្រុមហ៊ុនចំនួន២៧ ក្រុមហ៊ុន ដែលមានផ្ទៃដីដាំដុះសរុបជាង៥ម៉ឺនហិកតា បច្ចុប្បន្នកំពុងចៀជ័យលើផ្ទៃដីជាង ៤៧,០០០ហិកតា កៅស៊ូលក្ខណៈគ្រួសារសរុបជាង ៨ពាន់ហិកតា ស្រូបយកកម្លាំងពលកម្មប្រមាណជិត១២,០០០នាក់។ ក្រៅពនេះ ខេត្តកំពង់ធំ ក៏មានដំណាំស្វាយចន្ទី ដាំដុះលើផ្ទៃដីសរុបជិត ១២ម៉ឺនហិកតា ដំឡូងមីជាង៥ ពាន់ហិកតា, ស្វាយកែវរមៀត ជាង៨ពាន់ហិកតា, ម្រេច ចំនួន១៤១ហិកតា និងតាង៉ែន ចំនួនជាង៧៥ហិកតា។

ខេត្តកំពង់ធំ មានផលិតផលកសិកម្ម និងឧស្សាហកម្ម សក្តានុពលចំនួន៧មុខ ដែលជ្រើសរើស វាយតម្លៃ និងទទួលស្គាល់ដោយគណៈកម្មាធិការជាតិជំរុញភូមិមួយ ផលិតផលមួយ រួមមាន ស្វយចន្ទីរ ម្រេច ដំឡូងមី កៅស៊ូ ពោត និងសណ្តែក។

ក្នុងឱកាសនោះផងដែរ លោក ហ៊ឹង ចក់ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃក្រសួងពាណិជ្ជកម្ម លើកឡើងដែរថា យុទ្ធសាស្រ្តជំរុញផលិតផលសក្តានុពល ដើម្បីនាំចេញ គឺមានកត្តាជាច្រើន ក្នុងនោះ ត្រូវមានការកំណត់អត្តសញ្ញាណផលិតផល, ការជំរុញឲ្យមានការអភិវឌ្ឍផលិតផលកម្ពុជា, ការផ្សព្វផ្សាយ ផលិតផលសក្តានុពលទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ ដែលជាជំហ៊ានមួយឈានទៅរកភាពទាក់ទាញ របស់ សិប្បករ សហគ្រាស និងអ្នកវិនិយោគទន់ជាដើម៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២២ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២៦ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៨ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម