ព័ត៌មានជាតិ
ក្រុមហ៊ុនមួយស្នើសុំសាងសង់ផ្លូវល្បឿនលឿន(BOT) ទៅក្រុងប៉ោយប៉ែត
តាមការបង្ហើបពីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ក្រុមហ៊ុនឯកជនមួយបានស្នើសុំសិក្សានិងសាងសង់ផ្លូវល្បឿនលឿនទៅក្រុងប៉ោយប៉ែត។
ក្នុងពេលចុះត្រួតពិនិត្យការសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ កាលពីម្សិលមិញ លោក ស៊ុន ចាន់ថុល បានបង្ហើបពីគម្រោងសិក្សាផ្លូវល្បឿនលឿនថ្មីមួយខ្សែទៀតពីភ្នំពេញទៅក្រុងប៉ោយប៉ែត ខណៈក្រសួងក៏បានផ្តល់ភ្លើងខៀវលើគម្រោងមួយនេះ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ក្រុមហ៊ុនគេស្នើសុំសិក្សា ហើយយើងមិនយល់ទាស់ទេ។ រដ្ឋាភិបាលកំពុងសាងសង់ផ្លូវជាតិលេខ ៥ ពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត តែបើមានផ្លូវល្បឿនលឿនមួយខ្សែទៀតក៏នឹងជួយសម្រួលបានច្រើន ខណៈផ្លូវល្បឿនលឿនជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានច្រើនផងដែរ។
«ផ្លូវជាតិលេខ ៥ ទោះបីមានពីរទៅពីរមក តែក៏អាចងាយគ្រោះថ្នាក់ អាចមានសត្វឆ្លងកាត់គ្រោះថ្នាក់នាំឲ្យយឺតយ៉ាវ។ ក្រុមមហ៊ុនគេស្នើសិក្សានិងសាងសង់ (BOT) ផ្លូវល្បឿនលឿនទៅប៉ោយប៉ែត អត់មានបញ្ហាទេ ឲ្យតែគេដាក់ទុនវិនិយោគ យើងចង់ផ្តល់ជម្រើសទៅពលរដ្ឋ ចង់លឿនអាចជិះល្បឿនលឿន ចង់យឺតអាចជិះតាមផ្លូវលេខ ៥»។
ដោយឡែកជុំវិញដំណើរការសាងសង់ផ្លូវល្បឿនលឿនទៅក្រុងបាវិត លោក ស៊ុន ចាន់ថុល បញ្ជាក់ថា មិនមានការរាំងស្ទះនោះទេ និងអាចបើកការដ្ឋានតាមការគ្រោងទុកនៅអំឡុងខែមិថុនានេះ។
លោកបន្ថែមលើការសាងសង់ផ្លូវល្បឿនលឿនទៅបាវិត គឺជាការវិនិយោគរវាងឯកជននិងរដ្ឋាភិបាល ដោយរដ្ឋាភិបាលនឹងបញ្ចេញថវិកាសាងសង់ស្ពានឆ្លងកាត់ទន្លេដើម្បីភ្ជាប់ផ្លូវល្បឿនលឿនមួយនេះ។
លោកបន្តថា រដ្ឋាភិបាលមិនចង់ឲ្យពលរដ្ឋបង់តម្លៃបន្ថែម ការឆ្លងកាត់ស្ពានលើការប្រើប្រាស់ផ្លូវល្បឿនលឿននេះទេ ដោយរដ្ឋាភិបាលបញ្ចេញទុនសាងសង់ស្ពាន ហើយក្រុមហ៊ុនវិនិយោគលើការសាងសង់ផ្លូវ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


