ព័ត៌មានជាតិ
ភូមិព្រែកនរិន្ទ ដីមានជីជាតិអ្នកស្រុកដាំឪឡឹកតជំនាន់មិនបាច់ប្រើជីគីមី តែលក់មិនសូវបានថ្លៃ
ក្នុងភូមិព្រែកនរិន្ទ ក្នុងស្រុកឯកភ្នំគេសង្កេតឃើញមានប្រជាកសិករបានប្រកបរបរដាំឪឡឹកច្រើនជាងគេ ដែលរបរនេះប្រជាកសិករក្នុងភូមិចាត់ទុកជាមុខរបរបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ក្រោយពីប្រមូលផលស្រូវរួច។
ដោយសាតែស្ថានភាពដីនៅតំបន់នោះផ្តល់អំណោយផលបានល្អទៅលើដំណាំឪឡឹក រួមដំណាំមួយចំនួនទៀតផង បងប្អូនកសិករមិនបានប្រើជីគីមី ក៏ដំណាំទាំងនោះហុចផលល្អដែរ។ ប៉ុន្តែបញ្ហាទីផ្សារបច្ចុប្បន្ន មានប្រជាកសិករចំនួនបានបោះបង់ការដាំឪឡឹក ដោយសារតែឈ្មួញបានទម្លាក់តម្លៃឬមានការនាំចូលពីប្រទេសជិតខាងទើបធ្វើឲ្យប្រជាកសិករបោះបង់ការដាំឪឡឹកបន្តទៀតហើយងាកមកដាំស្រូវជំនួសវិញ។

កសិករម្នាក់ឈ្មោះ សាន បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ០៦ ខែមីនានេះថា ក្រុមគ្រួសារលោកនៅតែបន្តដាំឪឡឹកខណះការប្រកបរបរនេះយូរឆ្នាំហើយ។ បើទោះបីតម្លៃថោកឬថ្លៃ ក៏ក្រុមគ្រួសារលោកនៅតែតស៊ូដាំដដែលគ្រាន់បានថវិការចំណេញខ្លះៗទ្រទ្រង់សេដ្ឋកិច្ចក្រៅពីផលដំណាំស្រូវ។
មិនខុសពីគ្នាប៉ុន្មាននោះទេ កសិករម្នាក់ទៀតគឺលោក ម៉ាប់ វិបុល រស់នៅភូមិ ព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បានលើកឡើងដែរថា គ្រួសារលោកប្រកបរបរឪឡឹកនេះយូរឆ្នាំហើយគឺជាទម្លាប់បន្តវេនគ្នា។
លោកបន្តថា បើទោះបីឆ្នាំនេះលោកត្រូវចំណាយដើមច្រើនហើយតម្លៃផ្លែឪឡឹក ត្រូវធ្លាក់ចុះតាមរយះឈ្មួញទម្លាក់ថ្លៃក៏លោកនៅតែប្រឹងប្រែងបន្តដាំដែរ។ យ៉ាងហោចក៏លោកបានសេសសល់បន្តិចបន្តួចគ្រាន់បានដោះស្រាយជីវភាពមួយរយះដែរ។

ឆ្នាំនេះលោកត្រូវចំណាយថវិកាចំនួនពីរលើកផ្ទួនៗក្នុងការដាំ គឺដោយសាតែឆ្នាំនេះមានធ្លាក់ភ្លៀងខុសរដូវកាលពីពាក់កណ្តាលដើមខែមករាធ្វើឲ្យដើមឪឡឹកលោកខូចរលួយទាំងស្រុង ហើយត្រូវភ្ជួរដីដាំឡើងវិញម្តងទៀតដែលត្រូវចំណាយថវិការហូតដល់ពីរដងក្នុងឆ្នាំនេះ។
លោកបន្តថា តម្លៃផ្លែឪឡឹកដែលលោកបានប្រមូលផលគឺឆ្នាំណាក៏ដូចឆ្នាំណាដែរ តាមរយះឈ្មួញកំណត់តម្លៃហើយនៅរដូវកាលខ្លះដើមដៃបានថ្លៃគួរសមតែចុងដៃធ្លាក់តម្លៃចុះ និងរដូវខ្លះដើមដៃចុះថោកតែចុងដៃបានឡើងថ្លៃវិញមិនមែនបានថ្លៃតែរហូតនោះទេ ទើបលោកនៅតែប្រកបរបរនេះរហូតបែបនេះ បើទោះបីឆ្នាំនេះមានកសិករភាគច្រើនបានបោះបង់ការដាំបន្តក៏ដោយ។
លោកសំណូមពរដល់មន្ត្រីពាក់ព័ន្ធជួយទប់ស្កាត់ការនាំចូលពីប្រទេសជិតខាង ហើយជួយលើកកម្ពស់កសិផលក្នុងស្រុកវិញទើបសេដ្ឋកិច្ចគ្រួសាររបស់កសិករមានការប្រសើរឡើង។
បើតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្តបានបញ្ជាក់ថា ការនាំចូលផ្លែឪឡឹកពីប្រទេសជិតខាងពុំសូវមាននោះទេ។ អ្វីដែលពាក់ព័ន្ធទីផ្សារធ្លាក់ចុះនោះមកពីកត្តា ២ គឺជាចេតនារបស់ឈ្មួញកណ្តាលចង់ចំណេញច្រើន និងមានការនាំមកពីបណ្តាខេត្តជាប់គ្នាផងដែរ ទើបតម្លៃបានធ្លាក់ចុះខ្លះបែបនេះ។
ប្រភពដដែលបន្តថា ដំណាំឪឡឹកប្រជាកសិករចាប់ផ្តើមដាំនៅពាក់កណ្តាលដើមខែមករា ក្រោយប្រមូលផលស្រូវរួច។ហើយឪឡឹកបានទទួលផលក្នុងរយះពេល ២ ខែឬ ២ ខែកន្ លះអាស្រ័យលើពូជឬការភ្ជួរដីបានល្អរួមនិងការថែទាំបានល្អផងទើបឆាប់ទទួលបានផល៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន