Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងបានកាត់ផ្ដាច់ស្ពានមួយកន្លែងនៅស្រុកសំឡូត

បានផុស

នៅ

ជំនន់ទឹកភ្លៀងដែលចាប់ផ្ដើមជន់ជោរយ៉ាងខ្លាំងនៅប៉ែកក្បាលស្ទឹងសង្កែ នាស្រុកសំឡូត បានបំផ្លាញស្ពានមួយកន្លែងធ្វើឱ្យមានការស្ទះចរាចរណ៍ ដែលតម្រូវឲ្យអាជ្ញាធរប្រើប្រាស់ឈើពីសន្លឹកដើម្បីឲ្យរថយន្តឆ្លងកាត់បានជាបណ្ដោះអាសន្ន។រហូតមកទល់ថ្ងៃទី២៣ ខែកក្កដានេះ ក៏ទឹកស្ទឹងសង្កែមិនទាន់ថមថយនៅឡើយទេ គឺមានសភាពនៅនឹងដដែល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកបើតាមប្រភពច្បាស់ការបញ្ជាក់ថា នៅឯស្រុកសំឡូត គឺក្នុងឃុំតាតោកទឹកបានស្រកចុះទៅហើយ ប៉ុន្តែស្ពានលូប្រអប់មួយកន្លែងត្រូវបានទឹកច្រោះដាច់ទាំងស្រុង ដែលតម្រូវឲ្យអាជ្ញាធរនៅទីនោះប្រើប្រាស់ឈើពីសន្លឹកដើម្បីឆ្លងកាត់ជាបណ្ដោះអាសន្ន ដែលចំណុចស្ពាននោះគឺជាស្ពាន ៥៨ ស្ថិតនៅក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

ថ្មីៗនេះក្រោយពីទឹកជំនន់ក្បាលស្ទឹងត្រូវបានស្រកគេសង្កេតឃើញថាលោកអភិបាលខេត្ត សុខ លូ បានដឹកនាំកម្លាំងនិងអមដំណើរដោយលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ក៏បានចុះពិនិត្យដល់ទីតាំងស្ពានដែលខូចខាតនោះដើម្បីប្រគល់ការងារឲ្យប្រធានមន្ទីរសាធារណការ ចាត់ចែងធ្វើយ៉ាងណាឲ្យបានលឿនបំផុតដើម្បីស្ថាបនាស្ពាននោះឡើងវិញ ទុកសម្រាប់ឱ្យប្រជាពលរដ្ឋឆ្លងកាត់ក្នុងការដឹកផលដំណាំកសិកម្ម៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម