ព័ត៌មានជាតិ
កសិករដាំដំណាំពោតនៅខេត្តបាត់ដំបងកំពុងប្រឈមបញ្ហាសត្វដង្កូវ
កសិករដាំដំណាំពោតនៅស្រុកនួន៣ គឺស្រុកភ្នំព្រឹក ស្រុកសំឡូត ស្រុកបាណន់ ក្នុងខេត្តបាត់ដំបង កំពុងប្រឈមបញ្ហាសត្វដង្កូវដែលបានស៊ីបំផ្លាញទ្រង់ទ្រាយធំ ទោះបីពួកគាត់ប្រើថ្មាំបាញ់សម្លាប់យ៉ាងណាក៏ដោយ។

លោក រិនដា កសិករនៅស្រុកភ្នំព្រឹក ដែលជាកសិករមួយរូបមានទំហំដីកសិកម្មច្រើនជាងគេ លោកបានប្រាប់ថា ” វាពិបាកពេកចឹង ខ្ញុំចង់លក់ដីចម្ការទាំងអស់ ហើយឈប់ធ្វើកសិកម្ម យកលុយរករបរផ្សេង ព្រោះការប្រឈមវាច្រើនពេក អស់ពីរាំងស្ងួត ដង្កូវបំផ្លាញធ្វើឲ្យការថែទាំបង្កើនការចំណាយច្រើន ហើយទីផ្សារឡើងចុះៗដូចគេឡើងដើមត្នោតយកទឹកអ៊ីចឹង”។
ការលើកឡើងពី កសិករនៅស្រុកភ្នំព្រឹកនេះ ធ្វើឲ្យកសិករនៅស្រុកសំឡូត និងស្រុកបាណន់សម្តែងការគាំទ្រទាំង
ស្រុង ព្រោះពួកគាត់ថា ការលើកឡើងរបស់កសិករខាងលើ គឺជាការឆ្លុះបញ្ចាំងលើគំណិតពួកគាត់ដែលចង់និយាយបែបនេះដែរ។

លោក ឈាង រុំ កសិករនៅស្រុកបាណន់លើកឡើងថា “និយាយពីដង្កូវវិញ ពោតខ្ញុំស្ទើរមិនបានទទួលផល ខ្ញុំបានប្រើថ្នាំ
បាញ់ដែរតែក្រោយមក ខ្ញុំស្មានតែអស់ហើយក៏ស្រាប់តែដើម និងផ្លែពោតដូចខ្មួតសុីឈើ”។ ចំណែកលោក ផាត កសិករ នៅស្រុកសំឡូត សម្តែងអារម្មថា “កសិករ ទាំង២បានលើកឡើងខាងលើត្រឹមត្រូវហើយ ខ្ញុំក៏អត់មានអីនិយាយក្រៅពីនេះដែរតែគ្រាន់ថា តើយើងរកវិធីប្រើថ្នាំអ្វីទៀត ដើម្បីទប់ទល់ ព្រោះការខិខំដាំពោតនេះវាគ្រាន់បានដោះស្រាយជីវភាព គ្រួសារបានពីមួយឆ្នាំទៅមួយឆ្នាំដែរ ព្រោះដំណាំពោត ខ្ញុំបានផលក្នុងមួយឆ្នាំ២ដងដែរ ក្នុងទំដី៥ហិកតា ខ្ញុំបានដាំពោតខ្មែរយើងសម្រាប់ឲ្យគ្រួសារស្ងោរលក់មួយផ្នែក ហើយក៏បានលទ្ធផលចំណូលគ្រាន់បើដែរ ហើយ៤ហិកតាទៀតលក់គ្រាប់”។
បើតាមការស្រាវជ្រាវ របស់មន្ត្រីកសិកម្មបានឲ្យដឹងថា ដង្កូវដែលបំផ្លាញដំណាំពោតកសិករ គឺផ្តើមចេញពីសត្វមេអំបៅ ដែលវាទៅពងដាក់នៅតាមផ្កាពោត ហើយវាក្លាយជាដង្កូវតែម្តង។ ហើយសត្វមេអំបៅ ក៏វាមានកំណើតពីសត្វដង្កូវដែរ តែវាមានពីរប្រភេទ គឺប្រភេទធំនិងតូច។ សត្វមេអំបៅត្រូវបានគេចាត់ទុកថា ជាសុខុមសត្វមួយប្រភេទមានច្រើនបែប,មានស្លាបបួនផ្នែកសណ្ឋាន ស្រទាង(ត្រដាងស្លាប) មានសាច់ទន់ផុយឬជាផង់ធូលីសម្បុរតែមួយព័ណ៌ ឬរំលេចព័ណ៌ផ្សេងៗ,ជាសត្វមានកំណើតក្លាយមកពីដង្កូវ ហើយមេអំបៅនេះជាសត្វទិវាចរក៏មាន, រត្តិចរក៏មាន មានន័យថា ហើររកសុីពេលថ្ងៃក៏មានពេលយប់ក៏មាន ។

បើទោះបីបែបណា លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបានពន្យល់ដល់កសិករថា “ដង្កូវដែលបានបំផ្លាញពោត ឬលើផលដំណាំដែលមានផ្កាផ្សេងៗទៀត វាកើតពីពងសត្វមេអំបៅ កសិករត្រូវទិញថ្នាំពីក្រុមហ៊ុនស្របច្បាប់ណាមួយ គឺត្រូវប្រើថ្នាំបាញ់សម្លាប់សត្វដង្កូវនេះ ជ្រើសយកប្រភេទ (ថ្នាំជ្រាប) និងរយៈពេលខ្លី តែកសិករត្រូវប្រាប់ទៅក្រុមហ៊ុនលក់ថ្នាំអំពីអាយុកាលពោតរបស់ខ្លួនផង ឬអាចដកយកដើមពោត១ដើមទៅបង្ហាញអ្នកលក់ថ្នាំ ដើម្បីអ្នកលក់គេតម្រូវថ្នាំឲ្យយកទៅប្រើប្រាស់តាមអាយុកាលពោត”។ លោកថា ថ្នាំប្រភេទជ្រាបនេះ វាអាចជ្រាបសម្លាប់ដល់ក្នុង មានន័យថា បើបាញ់លើផ្លែវាជ្រាបពីសំបកផ្លែសម្លាប់ដល់គ្រាប់ ឬស្នូលផ្លែពោតតែម្តង ពេលនោះវាអស់អីហើយ។ លោកថា ឲ្យប្រើកម្រិតរយៈពេលខ្លី ចៀវវាងជាតិពុលមិនទាន់សាបហើយយើងប្រមូលផលនាំឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ទើបតម្រូវឲ្យប្រើទៅតាមអាយុកាលពោត។ លោកថា កសិករច្រើនប្រើប្រាស់ថ្នាំតៗគ្នាដោយមិនបានសួរនាំពីខាងមន្ត្រីបច្ចេកទេស ទើបលទ្ធផលវាមិនមានប្រសិទ្ធិភាពបែបនឹង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


