ព័ត៌មានជាតិ
ស្ពានកាត់ទន្លេ និងផ្លូវ ៥០ C នៅកំពង់ឆ្នាំងចំណាយថវិកាប្រមាណ ២៥០ លានដុល្លារ នឹងបើកការដ្ឋាននាឆ្នាំក្រោយ
លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា គម្រោងសាងសង់ស្ពានវែងជាងគេនៅកម្ពុជាឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ឆ្នាំងទៅកំពង់ធំ ដែលត្រូវចំណាយថវិកាប្រមាណ ២៥០ ដុល្លារ នឹងបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៤ ខណៈប្រមុខរាជរដ្ឋាភិបាលបានឯកភាពរួចហើយនិងប្ដេជ្ញារកថវិកាឱ្យបាន។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានអំឡុងពេលចុះពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣នេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឯកភាពឆ្នាំ ២០២៤ រកថវិកាឱ្យបានបើកការដ្ឋានសាងសង់ស្ពានកំពង់ឆ្នាំង-កំពង់ធំ និងផ្លូវ ៥០ C។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ផ្លូវ ៥០C មានសក្តានុពលលើការដឹកជញ្ជូនបានលឿនពីខេត្តព្រះវិហារ ខេត្តកំពង់ធំ កាត់មកកំពង់ឆ្នាំង។
ផ្លូវ ៥០C មានប្រវែង ៥៨ គីឡូម៉ែត្រ និងស្ពាន ៣ ៣០០ ម៉ែត្រ ដែលចំណាយថវិកាប្រមាណ ២៥០ លានដុល្លារ។ ក្នុងនោះបែងចែកផ្លូវ ១៥០ លានដុល្លារ និងស្ពាន ១០០ លានដុល្លារ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


