Connect with us

ព័ត៌មានជាតិ

កសិដ្ឋាន​មួយ​កន្លែង លក់​កូន​ត្រី​បាន​១០០​គីឡូក្នុង​មួយ​ថ្ងៃ ដោយ​គិត​រាប់​គ្រាប់​កូន​ត្រី

បានផុស

នៅ

​បើតាម​ការបញ្ជាក់ពី​កសិដ្ឋាន​លក់​កូន​ត្រី​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេក​ប៊ុ​ក​ក្នុង​ប្រភេទ​កូន​ត្រី​អណ្តែង ត្រី​ប្រា ត្រី​ឆ្ពិន ត្រី​ក្រាញ់ ត្រី​រ៉ស់ ដោយ​គិត​តម្លៃ​គិត​ជា​រាប់​គ្រាប់​កូន​ត្រី​ ដែល​អាច​លក់​ក្នុង​មួយថ្ងៃ​បាន​១០០​គីឡូក្រាម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ម្ចាស់​កសិដ្ឋាន​លក់​កូន​ត្រី​រូបនេះ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​ទៀតថា ក្នុងចំណោម​កូន​ត្រី​ចម្រុះ​ ដែល​ដាក់លក់​ក្នុង​កសិដ្ឋាន​នេះ​ មាន​កូន​ត្រី​ប្រា​ ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​ ដែល​លក់​ចេញ​ក្នុង​១​គ្រាប់​៩០​រៀល​ទៅ​១០០​រៀល​ តែ​ចំពោះ​ត្រី​ប្រា​នេះ​ ពិបាក​ចិញ្ចឹម​បន្តិច​ដោយ​ចំណាយ​ច្រើនតែ ​ក៏​មាន​តម្រូវការ​ទីផ្សារ​ច្រើន​ដែរ​។​ ចំណែក​កូន​ត្រី​រ៉ស់​អាច​លក់​ចេញ​បាន​១​គ្រាប់​៦០​រៀល​។​ បច្ចុប្បន្ន​ប្រជាកសិករ​ ងាក​មក​ចិញ្ចឹម​ត្រី​ក្នុងស្រុក​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ភាគច្រើន​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​នេះ អាស្រ័យ​ដោយសារ​កន្លងមក​ជំងឺ​កូ​វីដ​១៩​រាលដាល​ជាស​កល​ ដែល​បាន​ធ្វើ​ឲ្យ​ចរាចរណ៍​ត្រី​ត្រូវ​ផ្អាក​ការ​នាំ​ចូល​នាំចេញ​ ដែល​ជា​ឱកាស​មាស​របស់​ប្រជាកសិករ​ងាក​មក​ចាប់​មុខរបរ​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​ ដែល​ធ្វើ​ឲ្យ​តម្លៃ​ត្រី​ងើបឡើង​ជា​បណើ្ត​រៗ ក៏ដោយ​សារ​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ក្នុងស្រុក​។

​​គួរ​ឲ្យ​កត់សម្គាល់ថា ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន ​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​ បាន​ចេញ​បម្រាម​មិន​ឲ្យ​អាជីវករ​ធ្វើការ​នាំចូល​កសិផល​ជលផល​មាន​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ចម្រុះ​ផ្សេងៗ​ទៀត​បាន​ឡើយ​ ដែល​ជា​ការ​លើកទឹកចិត្ត​ដល់​អ្នក​ចិញ្ចឹម​ត្រី​ក្នុងស្រុក​មាន​ទឹកចិត្ត​ពង្រីក​នៅមុខ​របរ​ចិញ្ចឹម​ត្រី​នេះ​ឡើងវិញ ​ដើម្បី​បម្រើ​សេដ្ឋកិច្ច​ក្នុងស្រុក​ ផង​ដែរ​៕

អត្ថបទ៖ ​កញ្ញា វ៉ាត

សូមចុចអាន៖ មន្រ្តីជំនាញរកឃើញពពុះសណ្ដែក​ជាច្រើនគីឡូ មានផ្ទុកសារធាតុគីមីបូរ៉ាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម