Connect with us

ព័ត៌មានជាតិ

គម្រោងជលយានដ្ឋាន នឹងកាត់បន្ថយលំហូរ​ចេញថវិកាទៅ​ប្រទេសជិតខាង

បានផុស

នៅ

ការបង្កើតឱ្យមានជលយានដ្ឋាន នឹងជួយឱ្យកម្ពុជា មានអ្នកបច្ចេកទេសស្ទាត់ជំនាញលើការជួសជុលទូក ឬកាណូត របស់ប្រជានេសាទដែលខូច ដោយមិនចាំបាច់យកទៅជួសជុលនៅប្រទេសជិតខាង កាត់បន្ថយលំហូរថវិកា​ចេញពីប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់គម្រោងជលយានដ្ឋាន ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលស្រុក មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីស្រុកស្ទឹងហាវផងដែរ កាលពីថ្ងៃ សុក្រ កន្លងទៅ។

លោក ឡុង ឌីម៉ង់ បានលើកឡើងថា គម្រោងសាងសង់ជលយានដ្ឋាននេះ ជាគម្រោងវិនិយោគដ៏ល្អ ដែលមានលក្ខណៈ​ស្របទិសជាមួយនឹងផែនការមេអភិវឌ្ឍ ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយត្រូវបាន​រំពឹងថា នឹងចូលរួមបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរបស់ប្រជានេសាទនៅក្នុងខេត្តជាប់​មាត់សមុទ្រទាំង​បួនរបស់​ព្រះរាជាណាចក្រកម្ពុជា។

លោកបានបញ្ជាក់ទៀតថា កន្លងមកនៅពេលដែលទូក ឬការណូតរបស់បងប្អូនប្រជានេសាទខូច តែងនាំយកទៅជួស​ជុលនៅប្រទេសជិតខាង ដែលការណ៍នេះ នាំឱ្យមានការប្រឈមនឹងគ្រោះថ្នាក់នានា ខាតពេលវេលា និងចំណាយ​ថវិកាខ្ពស់ ដូច្នេះការបង្កើតឱ្យមានជលយានដ្ឋាននៅក្នុងស្រុក មិនត្រឹមតែជំរុញការលើកទឹកចិត្ត បណ្តុះបណ្តាលជំនាញ បច្ចេកទេសក្នុងការជួសជុលដល់ប្រជាពលរដ្ឋកាន់តែស្ទាត់ជំនាញបន្ថែមមួយកម្រិតទៀតប៉ុណ្ណោះទេ គឺនឹងចូល​រួមកាត់បន្ថយលំហូរថវិកាទៅកាន់ប្រទេសជិតខាងមួយកម្រិតបន្ថែមទៀតផង។

ការលើកឡើងរបស់លោកអភិបាលរងខេត្តបែបនេះ ទទួលបានការសាទរពីប្រជានេសាទនៅក្នុងតំបន់ ជាពិសេសបងប្អូន​ប្រជានេសាទ​នៅស្រុកស្ទឹងហាវផ្ទាល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម