Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ បន្ដបណ្ដុះការអប់រំបច្ចេកវិទ្យា និងសហគ្រិនភាពទៅដល់ក្រុមកុមារី ៥០ក្រុម

បានផុស

នៅ

Technovation គឺជាកម្មវិធីការអប់រំសរសេរកូដ និងសហគ្រិនភាព បាន និងកំពុងបន្ដអនុវត្តនៅតាមគ្រឹះស្ថានសិក្សាសាធារណៈចំនួន២៩ ក្នុងនោះមានក្រុមសិស្សស្រីចំនួន ៥០ក្រុម ប្រមាណ ៣០០នាក់ បានចូលរួមក្លិបសិក្សាកម្មវិធី Technovation កម្ពុជា ឆ្នាំ២០២៣។ នេះបើតាមការផ្ដល់ព័ត៌មានពីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមសិស្សស្រីទាំងនោះ កំពុងទទួលបានការបណ្ដុះបណ្ដាលរៀងរាល់ចុងសប្ដាហ៍ ដោយមានគ្រូដឹកនាំ នៅតាមក្លិបគ្រឹះស្ថានសិក្សាសាធារណៈនីមួយៗ ជាមួយក្រុមការងារជំនាញរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ការចូលរួមរបស់សិស្សស្រី ក្នុងការបំផុសភាពច្នៃប្រឌិត ការបង្កើត និងស្វែងរកដំណោះស្រាយថ្មីៗទៅនឹងបញ្ហាជាក់ស្ដែងនានាក្នុងសហគមន៍ សង្គមជាតិ និងពិភពលោក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងសហគ្រិនភាព។

កម្មវិធីសិក្សាផ្ដោតទៅលើ៖

– ការកំណត់បញ្ហាដែលកើតមានក្នុងសហគមន៍របស់ពួកគាត់ផ្អែកលើ SDG 12 និង SDG 13

– ការរៀបចំពុម្ពគំរូកម្មវិធីទូរសព្ទដៃ និងការសិក្សាទៅលើកម្មវិធីសរសេរកូដ

– ការសិក្សាអំពីការរៀបចំគម្រោងអាជីវកម្ម សម្រាប់កម្មវិធីទូរសព្ទដៃដែលនឹងត្រូវបង្កើតឡើង

– ការបង្កើតវីដេអូណែនាំពីកម្មវិធីទូរសព្ទដៃ

កម្មវិធីនេះមិនត្រឹមតែលើកទឹកចិត្ត និងជំរុញឱ្យក្មេងស្រីចូលរួមក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាពប៉ុណ្ណោះទេ ថែមទាំងបណ្តុះនូវជំនាញទន់ដល់កុមារីទាំងអស់ ដូចជាបំណិននៅក្នុងការធ្វើការងារជាក្រុម នវានុវត្ត ការដោះស្រាយបញ្ហា ការធ្វើបទបង្ហាញជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម