ព័ត៌មានជាតិ
លោក ឡុង ឌីម៉ង់ ទាក់ទាញអាមេរិកឱ្យចូលវិនិយោគខេត្តព្រះសីហនុលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្ត បានចូលរួមជាវាគ្មិនធ្វើបទបង្ហាញស្តីអំពីសក្តានុពល និងកាលានុវត្តភាព នៃការវិនិយោគក្នុងខេត្តព្រះសីហនុ ទៅដល់គណៈប្រតិភូជាតិ និងអន្តរជាតិ ក្នុងដំណើរទស្សនកិច្ចការងារ ដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិចប្រចាំកម្ពុជា (Amcham) នៅតំបន់អភិវឌ្ឍន៍ Bay of Lights កាលពីចុងសប្តាហ៍កន្លងទៅ។

តាមរយៈបទបង្ហាញនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនពិពិធកម្មវិនិយោគិន ចូលរួមជំរុញនិងលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងអាមេរិច។
ក្នុងបទបង្ហាញជូនដល់គណៈប្រតិភូធុរកិច្ចប្រធាន អគ្គនាយក និងតំណាងក្រុមហ៊ុនប្រមាណជាង២០ក្រុមហ៊ុន លោក ឡុង ឌីម៉ង់ បានលើកឡើងអំពីស្ថានភាពទូទៅនៃខេត្ត ហេដ្ឋារចនាសម្ព័ន្ធ និងឱកាសនៃការវិនិយោគ លើវិស័យអាទិភាពសំខាន់ៗ ដែលមានសក្តានុពល តែនៅមិនទាន់ទទួលបានការវិនិយោគគ្រប់គ្រាន់សាកសមនៅឡើយ។
លើសពីនេះទៀត លោកអភិបាលរង ក៏បានពន្យល់អំពីស្ថានភាពបច្ចុប្បន្ន វិធានការនានាក្នុងការដោះស្រាយគម្រោងវិនិយោគជាប់គាំងដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងបានស្នើឱ្យវិនិយោគិនងាកមកចាប់អារម្មណ៍វិនិយោគបន្តនូវអគារដែលមិនទាន់រួចរាល់ជាស្ថាពរក្នុងខេត្តព្រះសីហនុផងដែរ។

លោក ឡុង ឌីម៉ង់ បានថ្លែងបន្ថែមថា តាមទិន្នន័យដែលទទួលបានពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ សហរដ្ឋអាមេរិក គឺជាគោលដៅនាំចេញទំនិញធំជាងគេបំផុត ដែលមានបរិមាណប្រមាណ ៣៤%នៃទំនិញនាំចេញសរុបរបស់កម្ពុជា។
បើតាមលោក ឡុង ឌីម៉ង់ ខេត្តព្រះសីហនុបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលស្វាគមន៍វិនិយោគិនបរទេសបន្ថែមទៀត ជាពិសេសគណៈប្រតិភូពាណិជ្ជករ អាមេរិកតែម្តង។
សូមបញ្ជាក់ថា តាមរយៈការសម្របសម្រួលពីរដ្ឋបាលខេត្តព្រះសីហនុ ប្រតិភូ Amcham បានធ្វើទស្សនកិច្ចទៅ កាន់ទីតាំងសំខាន់ៗរបស់ខេត្ត មានដូចជា៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ, តំបន់ភណ្ឌាគារគយ, តំបន់អភិវឌ្ឍ Bay of lights, តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងរោងចក្រផលិតក្តារកម្រាល AHF ជាដើម៕



-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


