ព័ត៌មានជាតិ
សម្ដេចតេជោ ៖ នឹងមានគណបក្សចូលដេញថ្លៃហើយ ព្រោះដំណាក់កាលនេះ ជាដំណាក់កាលដេញថ្លៃ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ខណៈដែលការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ជិតឈានចូលមកដល់ នឹងមានគណបក្សនយោបាយនានា ចេញមុខដេញថ្លៃ សន្យាបែបនេះ សន្យាបែបនោះហើយ។ ប៉ុន្តែសម្រាប់គណបក្សប្រជាជនកម្ពុជា មិនសន្យាឡើយ តែនឹងធ្វើជាក់ស្ដែងតែម្ដង។

ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ឃើញគណបក្សមួយចំនួន បានដេញថ្លៃគ្នាហើយ គណបក្សនេះថា នឹងឲ្យមនុស្សចាស់ប៉ុណ្ណេះ ឥឡូវដូចជាមានគណបក្ស ២ ដែលចេញកម្មវិធីនយោបាយមក មនុស្សចាស់ ព្រោះមានគណបក្សមួយគេឲ្យ ២០ម៉ឺន មានគណបក្ស ២នោះ ចេញមកឲ្យ ២៥ម៉ឺន ខ្ញុំមើលនៅក្នុងហ្នឹង ២៥ម៉ឺន គេឲ្យមនុស្សចាស់ ប្រាក់ខែអប្បបរមាគណបក្សមួយនោះ គេឲ្យ ២លាន ឥឡូវមានគណបក្ស ២នោះ គេឲ្យចេញមក ២លានកន្លះ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ចាប់ពីពេលនេះតទៅ នឹងមានគណបក្សនយោបាយនានា ចេញដេញថ្លៃ សន្យាបែបនេះ សន្យាបែបនោះហើយ ខណៈការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល មិនសន្យាឡើយ តែធ្វើជាក់ស្ដែងតែម្ដង។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះថា «នឹងមានគណបក្សចូលដេញថ្លៃហើយ ព្រោះដំណាក់កាលនេះ ជាដំណាក់កាលដេញថ្លៃៗ ទៅចេះតែសន្យាទៅ ប៉ុន្តែគណបក្សកាន់រដ្ឋាភិបាល អត់សន្យាបានទេ យើងធ្វើជាក់ស្ដែង ផលប្រយោជន៍ជាក់ស្ដែង បងប្អូនបានទទួលរួចហើយនូវផលប្រយោជន៍ ដំបូងផលប្រយោជន៍ពីសន្តិភាព មិនអញ្ចឹង!»៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


