ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ភ្ជាប់ភ្លុកដំរីចំនួនមួយទៅក្បាលដំរីនៅជ្រុងអាគ្នេយ៍ នៃខ្លោងទ្វារតាកាវ
ក្រុមការងារបច្ចេកទេសជួសជុល និងអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា បានតភ្ជាប់ភ្លុកដំរីចំនួនមួយទៅក្បាលដំរីកណ្ដាលផ្នែកខាងស្ដាំរបស់ដំរីក្បាលបីនៅជ្រុងអាគ្នេយ៍ នៃខ្លោងទ្វារតាកាវ។ ការភ្ជាប់នេះ បានធ្វើឡើងបន្ទាប់ពីក្រុមការងារធ្វើកំណាយរកឃើញភ្លុកដំរី។

លោក មុំ សុផុន មន្ត្រីបច្ចេកទេសជួសជុល និងអភិរក្សថ្ម បានលើកឡើងថា ក្រុមការងារបានកំណាយសម្អាតកំណកដីនៅបរិវេណជុំវិញខ្លោងទ្វារតាកាវ បានរកឃើញបំណែកភ្លុកដំរីចំនួន ២ គឺ ទី១-ស្ថិតនៅជ្រុងដំរីក្បាលទិសអាគ្នេយ៍ និងទី២-បានឃើញនៅជ្រុងដំរីក្បាលបីទិសនិរតី។

ក្នុងចំណោមភ្លុកដំរីទាំង ២ មានតែមួយប៉ុណ្ណោះដែលមានរូបរាងពេញលេញ និងរកឃើញទីតាំងដើម គឺនៅក្បាលដំរីកណ្ដាលផ្នែកខាងស្ដាំ ជ្រុងអាគ្នេយ៍របស់ខ្លោងទ្វារ ដែលមានបណ្ដោយ ០.៤៤ សង់ទីម៉ែត្រ ទទឹង ០.២៣ សង់ទីម៉ែត្រ កម្រាស់ ០.២០ សង់ទីម៉ែត្រ។ ចំណែកបំណែកភ្លុកដំរីទី ២ បាក់ផ្នែកកណ្ដាល មិនមានរូបរាងពេញអាចសម្គាល់ថានៅទីតាំងណាមួយ នៃដំរីក្បាលបីទាំងនោះបានឡើយ។

មន្ត្រីបច្ចេកទេសរូបនេះ បានឲ្យដឹងទៀតថា ការតភ្ជាប់បំណែកភ្លុកដំរីទៅទីតាំងដើម គឺក្នុងគោលបំណង ដើម្បីបង្ហាញឲ្យសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានឃើញនូវរូបរាងពេញលេញរបស់ដំរីដែលដូនតាខ្មែរយើងបានឆ្លាក់ គឺមានភ្លុកក្នុងទម្រង់បែបណា និងជាពិសេសលើកតម្លៃប្រវត្តិសិល្បៈ ដែលដូនតាបានបន្សល់ទុកឲ្យ គឺមិនបាត់សាបសូន្យទាំងស្រុងនោះទេ។

ក្នុងនាមជាអ្នកជួសជុល និងអភិរក្សថ្មមួយរូប លោក មុំ សុផុន គិតថា នេះជាការល្អណាស់ដែលភ្លុកដំរីដែលបានបាក់កប់ទៅក្នុងដីជាយូរឆ្នាំមកហើយ ត្រូវបានរកឃើញមកវិញ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានរកឃើញទីតាំងដើមវិញ ហើយសាធារណជនអាចមកទស្សនាស្វែងយល់បាន នៅខ្លោងទ្វារតាកាវជ្រុងអាគ្នេយ៍ ព្រោះចម្លាក់ដំរីក្បាលបីដែលមានភ្លុកពេញលេញ កម្រឃើញមាននៅសេសសល់តាមខ្លោងទ្វារចេញចូលក្រុងអង្គរធំទាំង ៥៕
អត្ថបទ ៖ កុសល




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ