ព័ត៌មានជាតិ
លោក គួច ចំរើន ៖ យើងពិតជាមានមោទនភាព ដែលបានឃើញការធ្វើទំនើបកម្មរបស់កងនាវាស្វ័យការពារកងទ័ពជប៉ុន
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លើកឡើងថា ប្រទេសកម្ពុជា ពិតជាមានមោទនភាព ដែលបានឃើញការធ្វើទំនើបកម្មរបស់កងនាវាស្វ័យការពារកងទ័ពជប៉ុន ក្នុងការរក្សាអធិបតេយ្យភាពប្រទេសបានល្អប្រសើរ។ ក៏ប៉ុន្តែ សម្រាប់ប្រទេសកម្ពុជា ទើបតែចាប់ផ្តើមធ្វើទំនើបកម្មខាងវិស័យយោធា តែបែរជារងការរិះគន់ពីសំណាក់មតិមួយចំនួន ទៅវិញ។

ការលើកឡើង គ្រាដែលលោក គួច ចំរើន បានអនុញ្ញាតឲ្យលោក MAKI TAKAYUKI មេបញ្ជាការនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣នេះ។

លោក MAKI TAKAYUKI មេបញ្ជាការនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន បានថ្លែងអំណរគុណលោកអភិបាលខេត្តព្រះសីហនុ ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ការចូលចតរបស់នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន នៅខេត្តព្រះសីហនុ ក្នុងគោលបំណងបណ្តុះបណ្តាលដល់នាវិកថ្មីរបស់នាវាស្វ័យការពារជប៉ុន ក្នុងបេសកម្មលើផ្ទៃសមុទ្រ ដើម្បីហ្វឹកហ្វឺនដល់នាយទាហានសកម្មថ្មី។

លោកមេបញ្ជាការនាវា បានអរគុណរដ្ឋបាលខេត្តព្រះសីហនុ សម្របសម្រួលសម្រាប់ការចូលចតនាវាជប៉ុននៅខេត្តព្រះសីហនុនាពេលនេះ និងជាខួបការទូតលើកទី ៧០ នៃចំណងសាមគ្គីភាព មិត្តភាពចំណងការទូតនៃប្រទេសយើងទាំងពីរ។ ដំណើរកម្សាន្តរបស់នាវិកនៅខេត្តព្រះសីហនុ ពួកគាត់នឹងបានរៀនសូត្រកាន់តែច្រើនបន្ថែមទៀត ហើយការស្នាក់របស់នាវិករបស់នាវានៅខេត្តព្រះសីហនុ មានរយៈពេល ២យប់ ៣ថ្ងៃ យើងនឹងត្រៀមថាមពលសម្រាប់ធ្វើដំណើរចាកចេញពីកម្ពុជា។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍មេបញ្ជាការនាវា និងសហការី ជាលើកទី ២។ លោកថា ខែនេះឆ្នាំមុន ក៏ជាខួបទី ៣០ឆ្នាំ នៃការចេញធ្វើប្រតិបត្តិការនៅកម្ពុជាជាលើកដំបូង នៃនាវាកងស្វ័យការពាជប៉ុន ២គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលជួបសវនាការផងដែរ ហើយថ្ងៃនេះ ៣១ឆ្នាំកន្លងមក ដែលនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន មាននៅខេត្តព្រះសីហនុ។

លោកអភិបាលខេត្តព្រះសីហនុ លើកឡើងថា ជប៉ុនមានចំណងកាទូតជាមួយកម្ពុជាកាន់តែល្អប្រសើរ ធានាបាននូវសន្តិសុខលម្ហសមុទ្រផងដែរ ហើយកងនាវាស្វ័យការពាជប៉ុន់បានរួមចំណែកការពារដែនសមុទ្រនៅលើពិភពលោក។
លោកបន្ថែមថា «យើងពិតជាមានមោទនភាព ដែលបានឃើញការធ្វើទំនើបកម្មរបស់កងនាវាស្វ័យការពារកងទ័ពជប៉ុន ក្នុងការរក្សាអធិបតេយ្យភាពប្រទេសបានល្អប្រសើរ កម្ពុជាទើបតែចាប់ផ្តើមធ្វើទំនើបកម្មខាងវិស័យយោធា តែកម្ពុជារងការរិះគន់ពីសំណាក់មតិមួយចំនួន ហើយការធ្វើទំនើបកម្មរបស់ជប៉ុន ត្រូវបានអបអរសាទ»។
លោក គួច ចំរើន សង្ឃឹមថា តាមរយៈការមកដល់របស់នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន នៅខេត្តព្រះសីហនុ និងផ្តល់ភាពយុត្តិធម៌ដល់កម្ពុជា។ ទន្ទឹមនោះ លោកក៏បានថ្លែងអំណរគុណប្រជាជនជប៉ុន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រកម្ពុជា ហើយប្រជាជនជប៉ុន បានជួយឧប្តម្ភគាំទ្រដល់កម្ពុជា។ សម្រាប់ខេត្តព្រះសីហនុ ទទួលបានផលប្រយោជន៍ពីការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនជប៉ុនជាច្រើន ហើយអ្វីដែលយើងទទួលបានស្ទើគ្រប់វិស័យ ពិសេសវិស័យសុខាភិបាល សេដ្ឋកិច្ចមានទំហំធំធេង។
ខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅសម្រាប់ការអភិវឌ្ឍរបស់ខេត្ត ទាក់ទងការអភិវឌ្ឍផែទឹកជ្រៅនេះ កម្ពុជាមានការគាំទ្រជាថវិកា ជំនួយបច្ចេកទេសពីប្រទេសជប៉ុន តាមរយៈអង្គការ JICA បាននិងកំពុងកសាងពង្រីកកំពង់ផែទឹកជ្រៅជំហានទី ១ ទី ២ តាមនិតិវិធីប្រតិទិនការងារ និងរួចរាល់នៅឆ្នាំ ២០២៥ខាងមុខ និងបន្តទៅជំហានទី ៣ និងបានរួមចំណែកបង្កើនសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើថែមទៀត។
ជប៉ុនបានជួយកម្ពុជាច្រើនសន្ធឹកសន្ធាប់ ជួយជ្រោមជ្រែងគ្នាបានល្អ រាជរដ្ឋាភិបាលកម្ពុជា មានភាពកក់ក្តៅ ដែលរាជរដ្ឋាភិបាលជប៉ុន បានគាំទ្រមេដឹកនាំជានាយករដ្ឋមន្ត្រីបន្តវេនរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលឯកឧត្តមនាយឧត្តមសេនីយ៍បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននាពេលកន្លងមក និងមានជំនឿជឿជាក់ថា ចំណងសាមគ្គីភាព មិត្តភាពនៃប្រទេសទាំងពីកាន់តែរឹងមាំ។
ចំពោះវត្តមានមេបញ្ជាការ និងសហការីនៅខេត្តព្រះសីហនុ និងបានស្វែងយល់ ពីកម្ពុជានាពេលបច្ចុប្បន្ន ពិសេសនៅលើទឹកដីនៃខេត្តព្រះសីហនុ មានក្រុមហ៊ុនវិនិយោគ និងអ្នកទេសចរជប៉ុន ពិសេសភ្លើងបំភ្លឺផ្លូវសាធារណនៅតាមដងផ្លូវក្នុងក្រុងព្រះសីហនុ សុទ្ធតែជាសមិទ្ធផលរបស់ក្រុមហ៊ុនជប៉ុន និងសូមឲ្យដំណើរទស្សនកិច្ចរបស់មេបញ្ជាការ និងនាវិកនាវាស្វ័យការពារជប៉ុននៅព្រះរាជាណាចក្រកម្ពុជាទាំងអស់ទទួលបានលទ្ធផលផ្លែផ្កា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


