ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ ការពង្រឹងសមត្ថភាពព្យាបាលជំងឺជូនពលរដ្ឋជាការចាំបាច់ តែការបង្ការជំងឺ ក៏ជាកិច្ចការមួយត្រូវយកចិត្តទុកដាក់ខ្ពស់ដែរ
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការពង្រឹងសមត្ថភាពព្យាបាលជំងឺជូនប្រជាពលរដ្ឋជាការចាំបាច់។ ប៉ុន្តែការបង្ការជំងឺ ក៏ជាកិច្ចការមួយដែលត្រូវយកចិត្តទុកដាក់ខ្ពស់ផងដែរ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី ២៩ ខែមីនានេះ ដើម្បីបង្ការ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព ត្រូវពឹងផ្អែកលើកត្តាធំៗចំនួន ៣រួមមាន៖ ១. ផ្សព្វផ្សាយអប់រំសុខភាព ដល់សាធារណៈជន ២. ការអនុវត្តច្បាប់ដោយប្រសិទ្ធភាព ក្នុងការគ្រប់គ្រងគុណភាពនៃគ្រឿងឧបភោគ បរិភោគ និងថ្នាំសង្កូវនានា ៣. ការចូលរួមដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់របស់ពេទ្យក្នុងការព្យាបាល និងការផ្តល់ថ្នាំដល់អ្នកជំងឺ។
ឯកឧត្ដមបណ្ឌិត មានប្រសាសន៍បែបនេះថា «មុននឹងឈានទៅដល់ការព្យាបាល យើងត្រូវធ្វើការវិនិយោគទៅលើការបង្ការ បើសិនជាឈានទៅដល់ឈឺហើយ យើងថយមួយជំហានហើយ យល់ល្អកុំឲ្យវាចូល ដូចខ្ញុំនិយាយចឹង ទីមួយការអប់រំសុខភាព ការយល់របស់សាធារណជន ឬក៏ការប្រើប្រាស់ ទីពីរការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ដើម្បីគ្រប់គ្រងបរិភោគ ឧបភោគ ថ្នាំសង្កូវអីផ្សេងៗ ដើម្បីជួយ ហើយទីបី គឺពេទ្យរបស់យើង ពេទ្យរបស់យើងដែលព្យាបាលដោយសមត្ថភាព ការទទួលខុសត្រូវ ការលក់ថ្នាំសង្កូវ មើលពិនិត្យអី យល់ដឹងច្បាស់អំពីការផ្ដល់អីទៅឲ្យអ្នកជំងឺ ហ្នឹង គឺជាកិច្ចការសំខាន់»។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រសិនបើ អាចអនុវត្តនូវចំណុចទាំង ៣ខាងលើនេះ គឺអាចពង្រឹងនូវសមត្ថភាពរបស់យើងបាន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


