ព័ត៌មានជាតិ
ជប៉ុនផ្តល់ថវិកាជាង ១៦ម៉ឺនដុល្លារដល់កម្ពុជា សម្រាប់គម្រោងធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យ
រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ១៦៦,៨៣៧ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ ការផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ ដើម្បីអនុវត្តគម្រោងខាងក្រោម៖

គម្រោងធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យដែលប្រើប្រាស់រួច សម្រាប់គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តព្រះសីហនុ (ថវិកាចំនួន ១៦៦,៨៣៧ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម។ ក្នុងគម្រោងនេះ រថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿង នឹងត្រូវបានកែសម្រួល និងផ្តល់ជូនដល់គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តព្រះសីហនុ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតប្រចាំកម្ពុជា បានឲ្យដឹងថា ក្នុងគម្រោងនេះ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ១៦៦,៨៣៧ ដុល្លារអាមេរិក សម្រាប់ការធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យដែលប្រើប្រាស់រួច សម្រាប់គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម។ តាមរយៈការផ្តល់រថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យចំនួន ២រគ្រឿង រដ្ឋាភិបាលជប៉ុន រំពឹងថា គិលានដ្ឋាន អាចកែលម្អសមត្ថភាពរបស់ខ្លួន ក្នុងករណីមានអាសន្ន ដូចជាអាចបញ្ចូនអ្នកជំងឺដែលត្រូវការការបញ្ចូនបន្ទាន់បានច្រើននាក់ជាងមុន ឬអាចពន្លត់អគ្គីភ័យធំៗ និងភ្លើងឆេះព្រៃបាន។ គម្រោងនេះ នឹងចូលរួមចំណែកក្នុងការធានាសុវត្ថិភាពដល់ប្រជាជនប្រមាណ ២០,០០០នាក់ ដែលរស់នៅក្បែរគិលានដ្ឋាន។

ឯកអគ្គរាជទូតប្រចាំកម្ពុជា បានថ្លែងថា លោកមានសេចក្តីសោមនស្សរីករាយ ដោយសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះយ៉ាងណា លោកក៏ទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន។ ជប៉ុន នឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំង ជំនួយឥតសំណងគូសាណូណិ ផងដែរ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


