ព័ត៌មានជាតិ
សហគ្រិនកម្ពុជា មានឱកាសជួបអ្នកវិនិយោគិនធំៗនៅក្នុងពិព័រណ៍ចិន-អាស៊ាន
ពិព័រណ៍ចិន-អាស៊ាន លើកទី២០ “The 20th China-ASEAN Expo” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នក ផ្តល់សេវាទាំងអស់ ដែលកំពុងធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាថា ដោយទទួលបានជោគជ័យ ជាបន្តបន្ទាប់លើការរៀបចំ ចូលរួមពិព័រណ៍ចិន-អាស៊ាន ចំនួន១៩ លើក រួចមកហើយ កាលពីពេលកន្លងទៅ ក្រសួងពាណិជ្ជកម្ម រួមសហការជាមួយគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន នឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទៅរៀបចំ ចូលរួមដោយផ្ទាល់ ពិព័រណ៍ចិន-អាស៊ាន លើកទី២០ “The 20th China-ASEAN Expo” ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ពិព័រណ៍ចិន-អាស៊ាន ជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជាសមាជិក អាស៊ាន និងប្រទេសចិន។ ការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ាន ក្នុងឆ្នាំ២០២៣ នេះ គឺស្របពេលនៃការបើកដំណើរ ការឡើងវិញនូវសង្គម-សេដ្ឋកិច្ច របស់ប្រទេសចិន និងជាឆ្នាំគម្រប់ខួបអនុស្សាវរីយ៍លើកទី២០ នៃភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ាន និងជាខួបគម្រប់២០ឆ្នាំ នៃការបង្កើតពិព័រណ៍ចិន-អាស៊ាន។ គណៈកម្មការរៀបចំពិព័រណ៍បានអញ្ជើញប្រទេសជាសមាជិកអាស៊ានទាំងអស់រួមទាំងកម្ពុជា រៀបចំដឹកនាំប្រតិភូពាណិជ្ជកម្ម ដែលមានរួមមានអ្នកតាំងពិព័រណ៍ អ្នកទស្សនាពិព័រណ៍ដើម្បីជួបដៃគូពាណិជ្ជកម្ម ទៅចូលរួមដោយផ្ទាល់ និងចូលរួមក្នុងកម្មវិធីសំខាន់ៗ ដូចជា វេទិធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន វេទិកាធុរកិច្ច និងវិនិយោគ ចិន-អាស៊ានជាដើម។
ដើម្បីស្តារ និងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគឡើងវិញក្រោយវិបត្តិកូវីដ-១៩ ក្រសួងពាណិជ្ជកម្មក្នុងនាមដៃគូសហការរៀបចំ សូមអញ្ជើញធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែលមានបំណងតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មឡើងវិញជាមួយពាណិជ្ជករចិន និងអាស៊ាន សូមចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ និងព្រឹត្តិការណ៍អមផ្សេងៗឱ្យបានច្រើនកុះករ។
បើតាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នឹងចាប់ទទួលពាក្យសុំចូលរួមចាប់ថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ជាកំណត់៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


