Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ គាំទ្រការប្រកាសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលថា មហាអំណាចគួរតែបញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសនានា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគាំទ្រនូវការប្រកាសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលថា ប្រទេសមហាអំណាច គួរតែបញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៣ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ Anwar Ibrahim ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសថា ប្រទេសមហាអំណាច គួរតែបញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា ហើយសម្ដេច គាំទ្រនូវការប្រកាសបែបនេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខ្ញុំនិយាយដូច ឯកឧត្ដម Anwar Ibrahim ដែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកទស្សនកិច្ចនៅកម្ពុជាពេលមុន ប៉ុន្មានថ្ងៃមុននេះ គាត់បានប្រកាសថា ប្រទេសមហាអំណាចគួរតែបញ្ឈប់ ការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសនានា ខ្ញុំគាំទ្រណាស់ ខ្ញុំមានដៃគូមួយដ៏ល្អនៅក្នុងអាស៊ានទៀតហើយ»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា រឿងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា មិនគួរបរទេសណាមួយ លូកដៃចូលជ្រៀតជ្រែកនោះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម