ព័ត៌មានជាតិ
បេះដូងដែលរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត ចាប់ផ្តើមរាប់នៅថ្ងៃនេះ ដើម្បីបំបែកកំណត់ត្រាពិភពលោក បេះដូងច្រើនជាងគេ
សៀមរាប ៖ បន្ទាប់ពីរៀបចំជា «សួនបេះដូង» ប៉ុន្មានថ្ងៃកន្លងមក នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមការងារ ស .ស.យ.ក បានចាប់ផ្តើមរាប់បេះដូង ដើម្បីឈានទៅបំបែកកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះនៅខាងក្នុងបរិវេណប្រាសាទអង្គវត្ត។

សូមជម្រាបថា បេះដូងដែលបានរៀបចំជា«សួនបេះដូង» គឺបានមកពីការចូលរួមបត់បេះដូងពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទីរួចមក ពេលនេះបេះដូងត្រូវបានរៀបចំជា «សួនបេះដូង» លើទឹកដីអង្គរដ៏ពិសិដ្ឋនៃយើងទាំងអស់គ្នា ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និងត្រៀមបំបែកកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ហើយការប្រកាសលទ្ធផលនៃការរាប់បេះដូងនេះ ក៏បង្ហាញនូវវប្បធម៌អរូបិយ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។

ជាមួយនេះដែរ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានអំពាវនាវដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ យុវជនចូលរួមក្នុងដោតបេះដូង និងរាប់បេះដូង ព្រមទាំងការប្រកាសលទ្ធផលនៃការបំបែកឯកត្តកម្មពិភពលោកឱ្យបានច្រើនកុះករផងដែរ៕
ដោយ ៖ គឿនវេត









-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


