Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ជំរុញ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​សមត្ថកិច្ច យកចិត្តទុកដាក់​ខ្ពស់​បំផុត ក្នុង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បី​ទទួល​ក្បួន​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា

បានផុស

នៅ

ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ជំរុញ​អោយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ កងកម្លាំង​មាន​សមត្ថកិច្ច​របស់​ក​ង​រាជ​អាវុធហត្ថ​និង​ប៉ូលីស​រាជធានី​ភ្នំពេញ ត្រូវ​យកចិត្តទុកដាក់​អោយបាន​ខ្ពស់បំផុត ក្នុង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីអោយ​ក្បួន​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​នៃ​ការប្រកួត​កី​ឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣​នេះ ទទួលបាន​នូវ​ភាព​អធិកអធម កុំអោយ​ចាញ់​ប្រទេស​គេ ខណៈដែល​យើង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជំរុញ​បែបនេះ​របស់​លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង នៅ​រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២៣​នេះ ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធី​ដង្ហែ​ព្រះ​អគ្គី​ជ័យ​កី​ឡា នៃ​ការប្រកួត​កី​ឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤,​មន្ទីរ​ពាក់ព័ន្ធ​,​កងកម្លាំង​មាន​សមត្ថកិច្ច​របស់​ក​ង​រាជ​អាវុធហត្ថ​រាជធានី​និង​ប៉ូលីស​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើក​ឡើង​ថា កម្ពុជា​យើង​បាន​រង់ចាំ​៦៤​ឆ្នាំ​ហើយ ដើម្បី​ធ្វើជា​​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កី​ឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២​នេះ។ ដូច្នេះ​ទេ លោក​ស្នើអោយ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មន្ទីរ​ពាក់ព័ន្ធ​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អោយ​បាន​ខ្ពស់បំផុត ក្នុង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង​ក្រមសីលធម៌ ធ្វើយ៉ាងណា​អោយ​ក្បួន​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​នៃ​ការប្រកួត​កី​ឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣​នេះ ទទួល​បាន​នូវ​ភាព​អធិកអធម មិន​ចាញ់​ប្រទេស​គេ និង​ទទួលបាន​ភាពជោគជ័យ។

លោក​បញ្ជាក់​ថា ចំពោះ​អ្នក​ដែល​ត្រូវ​ដង្ហែ​និង​អ្នក​ឈរ​ទទួល​ក្បួន​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា គឺ​ត្រូវតែ​ប្រើប្រាស់​យុវជន​។ បន្ថែម​ពី​នេះ​ ការ​លាង​សំអាត​ផ្លូវ ការតុបតែង​រាជធានី​ភ្នំពេញ​អោយ​សោ​ភណ្ឌ​ភាព ត្រូវតែ​អនុវត្ត​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត​។

សូម​បញ្ជាក់​ថា កម្មវិធី​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​ពី​តំបន់​អាស៊ាន​នេះ ត្រូវ​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ ត្រពាំង​គ្រៀល​-​ណង​ណុ​ក​ឈៀន ខេត្តស្ទឹងត្រែង និង​ដង្ហែ​បន្ត​ទៅតាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប។

ក្នុង​នោះ​នៅ​ល្ងាច​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៣​ខាងមុខនេះ ​ក្បួន​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​មកដល់​ផ្សារ​ព្រែក​អញ្ចាញ ស្ពាន​ទី​១២ ព្រំប្រទល់​ខេត្តកណ្តាល​- រាជធានី​ភ្នំពេញ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ទទួល​ស្វាគមន៍​ព្រះ​អគ្គិ​ជ័យ​កីឡា​នៅ​ស្ពាន​ទី​១២ ដើម្បី​ដង្ហែ​មក​វេទិកា​នៅ​រមណីយដ្ឋាន​វត្តភ្នំ។

លោក​នី ផល្លី តំណាង CAMSOC ប្រគល់​ព្រះ​អគ្គិ​ជ័យ​កីឡា​ជូន រដ្ឋបាល​រាជធានី​ភ្នំពេញ ដង្ហែ​ឆ្ពោះ​មកកាន់​រមណីយដ្ឋាន​វ​ត្ត​ភ្នំ។ ក្បួន​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​ដល់​វេទិកា​ប្រារព្ធ​ពិធី​នៅ​រមណីយដ្ឋាន​វត្តភ្នំ ។ បន្ទាប់ពី​ប្រារព្ធ​ពិធី លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា ពី​ចំណុច​រមណីយដ្ឋាន​វត្ត​ភ្នំ ឆ្ពោះ​ទៅ​តម្កល់​រក្សាទុក​នៅ​វត្ត​ល​ង្ក ព្រះ​កុ​សុមា​រាម ដោយមាន​រៀបចំ​ពិធី​សាសនា និង​បាញ់​កាំជ្រួច​ផងដែរ។ (​ការពារ​ព្រះ​អគ្គិ​ជ័យ កីឡា​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​)។

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៩ ខែមេសា ឆ្នាំ​២០២៣ ព្រះ​អគ្គិ​ជ័យ​កីឡា​ត្រូវ​ដង្ហែ​ពី​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម ឆ្ពោះ​មក​វិមានឯករាជ្យ ដឹកនាំ​ដោយ លោក នី ផល្លី តំណាង​CAMSOC និង អភិបាលរង​រាជធានី​ភ្នំពេញ មានការ​អម​ដំណើរ​ដោយ ប្រតិភូ​រាជធានី​ភ្នំពេញ ក្រុមការងារ កីឡាករ កីឡាការិនី​ឆ្នើម​មួយចំនួន និង​មាន​ក្រុម​ឆៃយ៉ាំ​នាំមុខ។

លោក​នី ផល្លី តំណាង CAMSOC ប្រគល់​ព្រះ​អគ្គិ​ជ័យ​កីឡា​ជូន​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​ពី​វិមានឯករាជ្យ ឆ្ពោះទៅមុខ​ស្ថានទូត​សិង្ហ​បុរី ។

លោក​បណ្ឌិតសភា​ចា​រ្យ​បន្ត​ប្រគល់​ជូន លោក​ហោ សាន​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​បេសកជន​ពិសេស CAMSOC ។ លោក ហោ សារុន បន្ត​ប្រគល់ជូន លោក​ឃួ​ង ស្រេង ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដង្ហែ​បណ្តាក់​ព្រះ​អគ្គិ​ជ័យ​កីឡា អមដោយ​ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ ពីមុខ​ស្ថានទូត​សិង្ហ​បុរី ឆ្ពោះ​ទៅដល់​មុខ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ។

លោក​អភិបាល​រាជធានី​ភ្នំពេញ បន្ត​ប្រគល់​ជូន លោក នី ផល្លី រដ្ឋលេខាធិការ​ក្រសួង ទេសចរណ៍ តំណាង CAMSOC នៅមុខ​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ លោក​នី ផល្លី តំណាង CAMSOC បន្ត​ប្រគល់ជូន តំណាង​បណ្តា​ក្រុមហ៊ុន​ឧបត្ថម្ភ​ទាំង​១៤ ដង្ហែ​បណ្តាក់​ព្រះ​អគ្គិ​ជ័យ​កីឡា​ពី មុខ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឆ្ពោះទៅ​រមណីយដ្ឋាន​វត្ត​ភ្នំ តំណាង​បណ្តា​ក្រុមហ៊ុន​ឧបត្ថម្ភ​ចុងក្រោយ ប្រគល់​ត្រលប់មក​ជូន លោក​នី ផល្លី តំណាង CAMSOC ដើម្បី​ប្រគល់ជូន កីឡាករ កីឡាការិនី​ឆ្នើម ដង្ហែ​ឆ្ពោះទៅកាន់​ខេត្តកំពង់ឆ្នាំង។

នៅ​រសៀល​ថ្ងៃ​សុក្រ ទី​៥ ខែឧសភា ឆ្នាំ​២០២៣ ក្បួន​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​ចេញពី​ទីប្រជុំជន​ស្គន់ ខេត្តកំពង់ចាម ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ ត្រូវ​មកដល់ ស្តុ​ប​ម៉ាក្រូ​ឈ្នះ​ឈ្នះ ប្រមាណ​ម៉ោង ១៩​និង​០០ នាទី​។

ក្បួន​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​មកដល់ ស្តុ​ប​ម៉ាក្រូ​ឈ្នះ​ឈ្នះ នៅ​ម៉ោង​១៩​និង​០០​នាទី រៀបចំ​វេទិកា​តូច​ល្មម​នៅ ស្តុ​ប​ម៉ាក្រូ​ឈ្នះ​ឈ្នះ។ ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ជាតិ​នឹងត្រូវ​ទទួល​ព្រះ​អគ្គិ​ជ័យ​កីឡា​រត់​បណ្តាក់​គ្នា​ពី ស្តុ​ប​ម៉ាក្រូ​ឈ្នះ​ឈ្នះ ឆ្ពោះ​មក ខ្លោងទ្វារ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​កីឡាករ​បាល់ទាត់​ដែលមាន​ប្រជាប្រិយភាព​ចំនួន ២ រូប នឹងត្រូវ​ទទួល​ព្រះ​អគ្គិ​ជ័យ​កីឡា​ដង្ហែ បន្ត​ពី ស្តុ​ប​ម៉ាក្រូ​ឈ្នះ​ឈ្នះ ឆ្ពោះ​មកកាន់ ច្រកទ្វារ​លេខ ១​កីឡាករ កីឡាការិនី ម្ចាស់​មេដាយមាស​ចំនួន ៥ រូប នឹងត្រូវ​ទទួល​ព្រះ​អគ្គិ​ជ័យ​កីឡា​ដង្ហែ​បន្ត​ពី ច្រកទ្វារ​លេខ ១ ចូលក្នុង​បរិវេណ​ទីលាន​បាល់ទាត់ ដែលជា​កន្លែង​ប្រារព្ធ​ពិធី​បើក​ព្រឹត្តិការណ៍ ស៊ី​ហ្គេម​លើក​ទី​៣២ ជា​ផ្លូវការ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម