ព័ត៌មានជាតិ
រដ្ឋមន្រ្តីការងារ៖ ប្រព័ន្ធគាំពារសង្គមសំខាន់ណាស់សម្រាប់ពលរដ្ឋ និងប្រទេសជាតិ
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ប្រព័ន្ធគាំពារសង្គមមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យមានភាពរឹងមាំ និងមានសុខដុមនីយកម្ម។

ថ្លែងក្នុងជំនួបសម្តែងការគួរសម ផ្តល់ធាតុចូល និងអនុសាសន៍សំខាន់ៗដល់ក្រុមការងារបច្ចេកទេសរៀបចំ“ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០៣០” កាលពីរសៀលថ្ងៃទី២១ មេសា លោករដ្ឋមន្ត្រីបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលកន្លងមកបានចូលរួមជួយលើស្ទួយជីវភាពប្រជាពលរដ្ឋ រក្សាភាពធន់របស់ប្រជាពលរដ្ឋកាន់រឹងមាំទោះក្នុងកាលៈទេសៈណាក៏ដោយ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គមដែលមានក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន១២ជាសមាជិក បានសម្របសម្រួលធ្វើសុខដុមនីយកម្មប្រព័ន្ធគាំពារសង្គមកាន់តែប្រសើរ និងឈានរហូតទៅអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកាន់តែមានជីវភាពកាន់តែប្រសើរ និងមានភាពធន់ចំពោះហានិភ័យផ្នែកសេដ្ឋកិច្ចនានាដែលកម្ពុជាក៏ដូចពិភពលោកតែងតែជួបប្រទេះ។

លោករដ្ឋមន្រ្តី ស្នើឱ្យក្រុមការងារបច្ចេកទេសរៀបចំ“ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០៣០” គិតគូរធ្វើឱ្យប្រព័ន្ធសន្តិសុខសង្គម និងប្រព័ន្ធជំនួយសង្គមមានភាពឆ្លើយឆ្លងគ្នា តាមតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីគាំពារប្រជាពលរដ្ឋតាមវដ្តជីវិត ចាប់តាំងពីចាប់កំណើតរហូតដល់មរណភាព។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីក៏បានគាំទ្រនឹងបន្តសហការផ្ដល់ធាតុចូលចាំបាច់នានាដើម្បីឱ្យក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមជំហានទី២ មានភាពគ្រប់ជ្រុងជ្រោយ និងពេញលេញ ពាក់ព័ន្ធនឹងប្រព័ន្ធសន្តិសុខសង្គមដែលក្រសួងការងារ និងបណ្តុះបណ្តាលកំពុងអនុវត្ត។
លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានមានប្រសាសន៍ថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាកក្តាដ៏សំខាន់ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាបន្ន។ ឈរលើមូលដ្ឋាននៃស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦ -២០២៥ ដោយបានជួយលើកស្ទួយសន្តិសុខប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ក្របដោយប្រសិទ្ធភាពខ្ពស់។

លោក បានបន្តថា ដើម្បីធ្វើឱ្យប្រព័ន្ធគាំពារសង្គកម្ពុជាកាន់តែមានភាពរឹងមាំ និងប្រសើរឡើង ចាំបាច់ណាស់ក្នុងការធ្វើបច្ចុប្បន្នភាពលើក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមដែលមានស្រាប់ ដែលត្រូវបានរៀបចំក្រោមការដឹកនាំនិងសម្របសម្រួលដោយក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


