ព័ត៌មានជាតិ
បច្ចេកវិទ្យាគមនាគមន៍មិនអាចខ្វះបាន ចំពេលកម្ពុជាបម្លែងខ្លួនទៅជាសេដ្ឋកិច្ចឌីជីថល
រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប លោក ខាយ ឃុនហេង បានលើកឡើងថា បច្ចុប្បន្ននេះបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅតែបន្តជាចលករសំខាន់មួយ រហូតដល់ថ្ងៃអនាគត ព្រោះការរីកចម្រើននៃវិស័យគមនាគមន៍នេះ គឺស្របពេលដែលកម្ពុជាបានកំពុងប្រឹងប្រែងបម្លែងខ្លួនឯងទៅជាសេដ្ឋកិច្ចឌីជីថល។

នៅក្នុងវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីរាជការរបស់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ថ្លែងឡើងចំពោះមុខមន្ត្រីប្រមាណជា ១៤ ខេត្ត លោក ខាយ ឃុនហេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់នូវការរីកចំរើនដ៏ខ្លាំងក្លានៃបច្ចេកវិទ្យា ក៏ដូចជាការវិវឌ្ឍនៃទីផ្សារនិងសេដ្ឋកិច្ចនៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលបានជំរុញនូវផលិតភាព ដែលអាចធ្វើឱ្យប្រសើរឡើងនូវការរស់នៅរបស់ប្រជាជនកម្ពុជា។

បើទោះបីជាបច្ចុប្បន្ននេះ សកលលោកបានកំពុងរងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតកាន់តែមានភាពស្មុគស្មាញ ហើយប៉ះពាល់កាន់តែធ្ងន់ធ្ងរ និងមិនមាននរណាម្នាក់អាចគេចផុតពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានឡើយ ដូច្នេះ ធនធានមនុស្សដែលមានសមត្ថភាពនាពេលនេះត្រូវប្រឹងប្រែងធ្វើយ៉ាងណាឱ្យកាន់តែមានភាពប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងហានិភ័យដែលកំពុងកើតមានកាន់តែច្រើននៅលើអ៊ីនធឺណិតក្នុងពេលបច្ចុប្បន្ន។
ជាមួយគ្នានោះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបបានគូសបញ្ជាក់ថា វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងខេត្ត មានការរីកចម្រើនគួរឱ្យកត់សម្គាល់ នឹងជាវិស័យមួយដ៏សំខាន់មិនអាចខ្វះបាន ហើយក៏ជាចលករដើម្បីឈានទៅរដ្ឋាភិបាលឌីជីថលផងដែរ។

ចំពោះ វិស័យសេវាទូរស័ព្ទមានវិសាលភាពគ្របដណ្ដប់ទូទាំងខេត្តសៀមរាប ក្នុងនោះសេវាទូរស័ព្ទ និងអ៊ីនធឺណិត ក៏ទទួលបានការគាំទ្រពីមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅ ដោយនៅក្នុងក្រុងសៀមរាបខ្សែអ៊ីនធឺណិតបានដាក់ចូលក្នុងបំពង់ក្រោមដីនៅលើផ្លូវសំខាន់ៗ។
យ៉ាងណាលោកអភិបាលរងខេត្តសៀមរាបបានលើកឡើងនៅការខ្វះចន្លោះនៃប្រព័ន្ធគ្រប់ដណ្ដប់លើសេវាទូរស័ព្ទ នៅតាមតំបន់មួយចំនួនក្នុងខេត្តសៀមរាប ដែលពុំទាន់មានសេវាទូរស័ព្ទ និងអ៊ីនធឺណិតគ្រប់គ្រាន់ គឺផ្នែកខ្លះនៃស្រុកនិងតំបន់ទេសចរណ៍ ដោយខេត្តសៀមរាប ជាគោលដៅទេសចរណ៍ដ៍សំខាន់ក្នុងចំណោមខេត្តនានានឹងស្របពេល ដែលបច្ចេកវិទ្យាមានការរីកចំរើនសេវាទូរស័ព្ទ និងសេវាអ៉ីនធឺណេតពិតជាមានសារសំខាន់មិនអាចខ្វះបាន៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
James Jirayu បង្ហោះរូបគូស្នេហ៍លើកដំបូង ធ្វើឱ្យហ្វេនស្រីៗខូចចិត្តព្រាត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ