Connect with us

ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ ក្រើនរំឭកអ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សាយព័ត៌មានប្រកបដោយសីលធម៌ វិជ្ជាជីវៈ

បានផុស

នៅ

នៅ​សាល​ប្រជុំ​សាលា​ខេត្ត​សៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​មេសា ឆ្នាំ ២០២៣ នេះ មាន​បើក​អង្គ​សិក្ខា​សាលា​ស្ដីពី «តួនាទី ភារកិច្ច និង​សីលធម៌ វិជ្ជាជីវៈ​អ្នកសារព័ត៌មាន» ជូន​ដល់​មន្ត្រី​ព័ត៌មាន និង អ្នក​សារព័ត៌មាន​ក្នុង​ខេត្ត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោកជំទាវ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព និង​ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន​រាជធានី ខេត្ត ព្រមទាំង​អ្នក​អាជីព​សារព័ត៌មាន​ក្នុង​ខេត្ត សរុប​ប្រមាណ ២០០ នាក់ ចូលរួម​ជា​សិក្ខាកាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ប្រសាសន៍​បើក​អង្គ​សិក្ខា​សាលា​នោះ លោក ខៀវ កាញារីទ្ធ បាន​ធ្វើការ​ក្រើន​រំឭក​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ប្រកប​ដោយ​វិជ្ជាជីវៈ ក្រមសីលធម៌ និង​ឲ្យ​មាន​ប្រភព​ច្បាស់លាស់ ដែល​ការ​ផ្សាយ​ព័ត៌មាន​ពិត វា​នឹង​ក្លាយ​ជា​អាវ​ក្រោះ​ការពារ​អ្នកសារព័ត៌មាន​ពី​ទណ្ឌកម្ម​ផ្លូវច្បាប់។ លោក​ក៏បាន​លើក​ឡើង​ដូចនេះ ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​អង្គ​សិក្ខា​សាលា​ស្ដីពី«តួនាទី ភារកិច្ច និង​សីលធម៌ វិជ្ជាជីវៈ​អ្នកសារព័ត៌មាន» ជូន​ដល់​មន្ត្រី​ព័ត៌មាន និង​អ្នក​សារព័ត៌មាន​ក្នុង​ខេត្ត​សៀមរាប។

ក្នុង​នោះ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា «​ក្រមសីលធម៌​មាន​សារសំខាន់ វា​មិនមែន​មាន​លក្ខណៈ​បង្ខំ ត្រូវ​មាន​ទោស ឬ ឧក្រិដ្ឋកម្ម​បទល្មើស​ទេ ប៉ុន្តែ​ក្រមសីលធម៌ ដូចជា​ខ្យល់​នៅ​ក្នុង​បាឡុង ,​ទី១ រក្សា​តម្លៃ​ថ្លៃថ្នូរ​របស់​យើង​អ្នកកាសែត ដែល​បង្ហាញ​ថា យើង​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ពិតប្រាកដ យើង​បាន​ឆ្លង​កាត់​ការរៀនសូត្រ , ទី២ វា​បាន​បង្ហាញ​ពី​ការ​ផ្តល់​តម្លៃ​ទៅ​លើ​មនុស្ស​នៅ​ក្នុង​សង្គម​ទាំងអស់​គ្នា​»។

លោក​បាន​បន្ត​ទៀត​ថា ការ​ប្រើប្រាស់​ភាសា​ថ្លៃថ្នូរ និង​ការ​រក្សា​ភាព​ថ្លៃថ្នូរ​របស់​អ្នកសារព័ត៌មាន និង​មន្ត្រី​ព័ត៌មាន គឺ​រក្សា​បាន​នូវ​តម្លៃ​ថ្លៃថ្នូរ ជាពិសេស​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​កម្រិត​សិក្សា​អប់រំ ការ​យល់ដឹង​របស់​អ្នកសារព័ត៌មាន ព្រមទាំង​អ្នក​ពាក់ព័ន្ធ​ជាដើម។ ដូច្នេះ (ក្រមសីលធម៌ តាមរយៈ​ការ​ធ្វើ​ការងារ​ដោយ​វិជ្ជាជីវៈ) ធ្វើជា​អ្នកសារព័ត៌មាន យើង​ត្រូវ​ធ្វើ​ការងារ​ដោយ​ក្រមសីលធម៌ ត្រូវ​គោរព​ក្រម​សីលធម៌​នេះ​ឲ្យ​បាន ត្រូវ​និយាយ និង​គោរព​មនុស្ស​ទាំងអស់​នៅ​ក្នុង​សង្គម​ដូចគ្នា។

លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​បន្ថែម​ថា ក្នុងនាម​ជា​អ្នកសារព័ត៌មាន មិន​ត្រូវ​វាយតម្លៃ​អ្វី​ថា​ល្អ ឬ​អាក្រក់​នោះ​ទេ ក៏ប៉ុន្តែ​ក្នុងនាម​ជា​អ្នកសារព័ត៌មាន ត្រូវ​ឈរ​នៅ​ផ្លូវ​កណ្តាល ហើយ​អ្នកសារព័ត៌មាន ត្រូវ​និយាយ​តែ​ព្រឹត្តិការណ៍​ណា​ដែល​បាន​កើតមានឡើង​នៅ​ក្នុង​សង្គម។ ប៉ុន្តែ​សម្រាប់​ការងារ​មួយ​ចំនួន​ធំ វា​អាច​នឹង​ក្លាយ​ជា​រនាំង​សម្រាប់​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​អ្នកសារព័ត៌មាន​ផង​ដែរ។

លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ប្រកបដោយ​វិជ្ជាជីវៈ ត្រូវ​ចេះ​ពី​ក្រមសីលធម៌ យល់​ពី​ច្បាប់ ស្ដីពី​របប​អ្នកសារព័ត៌មាន និង​ច្បាប់​ដែល​ពាក់ព័ន្ធ ដើម្បី​ដឹង​ថា តើ​សិទ្ធិ​របស់​ខ្លួន​មាន​ទំហំ​ប៉ុណ្ណា ដើម្បី​អាច​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ទាំងនេះ​បាន មិនមែន​គ្រាន់តែ​ថត​រួច​ហើយ​ផ្សព្វផ្សាយ​នោះ​ទេ។ ក៏ប៉ុន្តែ​រាល់​ព័ត៌មាន​ដែល​បាន​ធ្វើការ​ផ្សព្វផ្សាយ និង​មាន​ការ​ប៉ះពាល់ ហើយ​បាន​កែតម្រូវ​ឡើងវិញ​នោះ ក៏​ត្រូវ​ធ្វើការ​ផ្សាយ​ឡើងវិញ​ផង​ដែរ ក្នុង​ការ​បញ្ជាក់​ពី​ក្រមសីលធម៌ វិជ្ជាជីវៈ​អ្នកសារព័ត៌មាន។

សូម​បញ្ជាក់​ថា អ្នកសារព័ត៌មាន​ទាំងឡាយ​ណា​ដែល​សរសេរ​ព័ត៌មាន​ដោយ​គោរព​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ ប៉ុន្តែ​ពេល​ផ្សព្វផ្សាយ​ចេញទៅ​ត្រូវ​គេ​ប្តឹង​ទៅវិញ​នោះ នឹង​ទទួល​បាន​សិទ្ធិ​ការពារ​ក្តី ពី​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​តួនាទី​ទទួល​ខុសត្រូវ បញ្ហា ការពារ​ក្តី​ដល់​អ្នកសារព័ត៌មាន ដែល​ធ្វើ​ការ​គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ទាំងនោះ។

មាន​ប្រសាសន៍​នោះ​ដែរ លោក អ៊ឹង គឹមលាង អភិបាលរង​ខេត្ត​សៀមរាប បាន​លើក​ឡើង​ថា សារព័ត៌មាន គឺជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​សង្គម តែ​សារព័ត៌មាន​មួយ​ចំនួន ក៏បាន​ធ្វើការ​បំពុល​សង្គម​ផង​ដែរ។

លោក​បាន​បន្ត​ទៀត​ថា ថ្ងៃនេះ​គឺ​បាន​បង្ក​លក្ខណៈ​ដល់​បងប្អូន​អ្នកសារព័ត៌មាន បាន​ស្វែងយល់​អំពី​តួនាទី ភារកិច្ច និង​សីលធម៌ វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន ក្នុង​ការ​បញ្ចៀស​រាល់​កំហុស​ឆ្គង​ក្នុង​ការ​សរសេរ​ព័ត៌មាន ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ក្នុង​សង្គម។

ក្នុង​កិច្ច​ស្វាគមន៍​របស់​លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប ក៏បាន​លើកឡើង​អំពី​លទ្ធផល​ការងារ ដែល​មន្ទីរ​បាន​អនុវត្ត​កន្លងមក និង​ការ​គ្រប់គ្រង​ស្ថាប័ន​អង្គភាព​សារព័ត៌មាន ដែល​បាន​ចុះបញ្ជី​ស្របច្បាប់ បាន​កំពុង​ធ្វើ​សកម្មភាព​ក្នុង​ខេត្ត ព្រមទាំង​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម និង​សំណូមពរ​មួយ​ចំនួន​ផង​ដែរ៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម