ព័ត៌មានជាតិ
ស្លាប់៩៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល១៩ថ្ងៃ ក្នុងខែមករានេះ
យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា រយៈពេល១៩ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៧៩ លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន៩៨ នាក់ របួសចំនួន២៥៤ នាក់របួសធ្ងន់ចំនួន១៦៣ នាក់។
ចំណែកនៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៩ លើក ក្នុងនោះស្លាប់ចំនួន០៣ នាក់ របួសចំនួន០៩ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៨នាក់ ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានីខេត្ត ចំនួន០៧។

បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខៀន បានឲ្យដឹងដែរថា រយៈពេល១៩ថ្ងៃ ដើមខែមករានេះដែរ មានយានយន្តល្មើសចំនួន១៧៦២៥ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះម៉ូតូចំនួន១៣០៥៤ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន៤៥៧១ គ្រឿង ក្នុងនោះរថយន្តតូចចំនួន៣៦៣៣ គ្រឿង និងរថយន្តធំចំនួន៩៣៨ គ្រឿង។
សម្រាប់ថ្ងៃទី១៩ ខែមករា នេះ នគរបាលចរាចរណ៏ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន១០៦០ គ្រឿង ក្នុងនោះមានម៉ូតូចំនួន៧៩៩ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន២៦១ គ្រឿង។
ក្នុងចំណោមម៉ូតូល្មើសទាំង៧៩៩ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន៧១២ នាក់, បើកបរល្មើសសញ្ញាចំនួន២៤ គ្រឿង, ស្រវឹងចំនួន១៨ នាក់, បើកបរដោយអត់ស្លាកលេខចំនួន១៨ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន២៥ នាក់។

ចំណែករថយន្តទាំង២៦១ គ្រឿងនោះ មានរថយន្តតូចចំនួន២១៣ គ្រឿង និងរថយន្តធំចំនួន៤៨ គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន៤៧គ្រឿង, អត់មានប័ណ្ណបើកបរចំនួន១១ នាក់, ល្មើសញ្ញាចំនួន១៣ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់
ចំនួន១២៧នាក់, លើសចំណុះចំនួន០៧គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន០៧ នាក់, អត់ស្លាកលេខចំនួន១៦ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន៣៣ នាក់៕ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


