ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន រំលឹកថា បើសម្ដេចមិនរវៀសរវៃទេ កំពង់ផែក្រុងព្រះសីហនុ នឹងធ្លាក់ក្នុងដៃឯកជន
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា សម្ដេច ជាអ្នកមិនយល់ព្រមឲ្យកំពង់ផែក្រុងព្រះសីហនុ ធ្លាក់ទៅក្នុងដៃឯកជននោះទេ ក្នុងដំណាក់កាលរដ្ឋាភិបាលចម្រុះ។

ការរំលឹកខាងលើនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទិវាពលកកម្មអន្តរជាតិ ១ឧសភា និងពិធីបើកការដ្ឋានសាងសង់ចំណត ផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣នេះ។
នៅក្នុងពិធីនេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយរំលឹកថា ដើម្បីការពារកំពង់ផែស្វយ័តក្រុងព្រះសីហនុកុំឲ្យក្លាយទៅជារបស់ឯកជន សម្ដេចបានខិតខំខ្លាំងណាស់ក្នុងការការពារ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខ្ញុំគួរតែរំលឹកបន្តិច ហើយរឿងនេះ កំពង់ផែនេះត្រូវចងចាំ បើសិនជាខ្ញុំមិនរវៀសរវៃទេ កំពង់ផែនេះនឹងធ្លាក់ក្នុងដៃឯកជនហើយ ពេលនោះ»។
សម្ដេចតេជោ ហ៊ុន សែន រំលឹកទៀតថា នៅក្នុងដំណាក់ប្រទេសកម្ពុជា ដឹកនាំដោយរដ្ឋាភិបាលចម្រុះ មានការប្រទាញប្រទង់ជាខ្លាំង ពាក់ព័ន្ធនឹងបញ្ហាកំពង់ផែក្រុងព្រះសីហនុនេះ តែសម្ដចមិនយល់ព្រមឲ្យកំពង់ផែនេះធ្លាក់ក្នុងដៃឯកជននោះទេ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្ថែមថា «ដើម្បីការពារនូវកំពង់ផែនេះ កុំឲ្យធ្វើឯកជនូបនីយកម្ម ដែលដំណាក់កាលនោះ គឺរដ្ឋាភិបាលចម្រុះប្រទាញប្រទង់យ៉ាងខ្លាំង ហើយខ្ញុំមិនយល់ព្រមជាមួយនឹងការឲ្យកំពង់ផែនេះ ទៅជាផ្នែកឯកជនទេ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ប្រសិនបើ កំពង់ផែក្រុងព្រះសីហនុ ក្លាយទៅជាកំពង់ផែឯកជននោះ សូមកុំសង្ឃឹមថា ជប៉ុនអាចផ្ដល់ថវិកាដល់កម្ពុជាខ្ចី និងផ្ដល់ជំនួយដើម្បីអភិវឌ្ឍន៍កំពង់ផែនេះឲ្យសោះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


