Connect with us

ព័ត៌មានជាតិ

ព្រះ​អគ្គិ​ជ័យ​កីឡា បាន​មកដល់​ទឹកដី​ប្រវត្តិសាស្ត្រ​ក្រុង​សៀមរាប​ជាថ្មី​ម្ដងទៀត ក្រោម​ការ​សាទរ​ពី​ពលរដ្ឋ​យ៉ាងច្រើន​កុះករ

បានផុស

នៅ

សៀម​រា​ប ៖ ភ្លើង​គប់ ព្រះ​អគ្គិ​ជ័យ​កីឡា ត្រូវបាន​ដង្ហែ​មកដល់​ខេត្តសៀមរាប​ជាថ្មី​ម្ដងទៀត នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៣​នេះ ក្រោម​ការចូលរួម​អបអរសាទរ​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប មានប្រសាសន៍ថា វា​ជា​មោទនភាព ដែល​ខេត្តសៀមរាប បានទទួល​ការវិល​ត្រឡប់មកវិញ​នូវ​ព្រះ​អគ្គិ​ជ័យ​កីឡា សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡាស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ជា​មួយនឹង​ការអបអរសាទរ​នេះ មាន​អ្នកស្ម័គ្រចិត្ត​ប្រមាណ​ជា​១៥០០​នាក់ បាន​ចូល​រួម​ដង្ហែ និង​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​អបអរ​ការ​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា យក​ទៅ​រក្សាទុក​នៅ​វត្ត​ព្រះរាជ​បូ​ណ៌ មុននឹង​ដង្ហែ​បន្ត​ទៅកាន់​ខេត្តកំពង់ធំ​នា​ថ្ងៃទី​០៤ ខែមេសា​នេះ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៣ នៅ​ក្តារ​បែន មុខ​ប្រាសាទអង្គរវត្ត នា​ខេត្តសៀមរាប ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជណាចក្រ​កម្ពុជា បាន​ប្រទាន​អគ្គិ​ជ័យ​កីឡា​នេះ សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២​។

ជាមួយ​បេសកកម្ម​ដ៏​ពិសេស នៃ​ដំណើរ​ឆ្ពោះ​ទៅ​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​កម្ពុជា​នេះ សម្ដេច​ពិជ័យ​សេនា ទៀត បាញ់ បាន​ចាត់តាំង​ប្រតិភូ​មួយក្រុម ដឹកនាំ​ដោយ​លោក ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ គឺជា​បេសកជន​ពិសេស​តំណាង CAMSOC ព្រមទាំង​អនុប្រធាន និង​សមាជិក ៨​រូប​ទៀត ដើម្បី​ធ្វើការ​ជាមួយ​ស្ថានទូត និង​ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​ប្រទេស​នានា រៀបចំ​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា ចាប់ពី​ខេត្តសៀមរាប រហូត​ត្រឡប់មក​កម្ពុជា​វិញ ឲ្យ​ទទួលបាន​ជោគជ័យ​។ បន្ទាប់ពី​ព្រះ​អគ្គី​ជ័យ​កីឡា ចូលដល់​ទឹកដី​កម្ពុជា តំណាង CAMSOC និង​រដ្ឋបាលខេត្ត​ស្ទឹងត្រែង នឹងត្រូវ​ទទួល​ព្រះ​អគ្គិ​ជ័យ​កីឡា ហើយ​ដង្ហែ​តាម​រថយន្ដ​ឆ្ពោះ​មក​ខេត្តស្ទឹងត្រែង ហើយ​សម្រាក​នៅ​ទីនោះ​មួយ​យប់ មុន​បន្ដដំណើរ​មកកាន់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៨ ខែមេសា​។ ដូច្នេះ​រាល់​ការឈប់​សម្រាក​នៅ​ប្រទេស ឬ​រាជ​ធានី​-​ខេត្ត​នីមួយៗ ចង្កៀង​ព្រះ​អគ្គិ​ជ័យ​កីឡា នឹងត្រូវ​រក្សា​នៅ​ស្ថានទូត ឬ​ទីវ​ត្ត​អារាម យ៉ាង​ត្រឹមត្រូវ​បំផុត​។

ក្រោយ​បញ្ចប់​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា នៅ​បណ្ដា​ប្រទេស​តំបន់​អាស៊ាន និង​ទី​ម័​រ​ខាងកើត គឺជា​ពេលវេលា​រៀបចំ​ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា តាម​បណ្ដា​ខេត្ត​ជាប់​បឹង​ទន្លេសាប​វិញ​ម្ដង ដោយ​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍​សាច់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពី​ថ្ងៃទី​២៩ ខែមេសា រហូតដល់​ល្ងាច​ថ្ងៃទី​០៥ ខែឧសភា ពោលគឺ​ចំពេល​ប្រារព្ធ​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ជា​ផ្លូវការ​តែម្ដង​។

ពិធី​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា​នេះ មិន​ត្រឹមតែ​ជា​ពិធី​មួយ ដែលជា​និមិត្ត​រូបតំណាង​ឲ្យ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នោះទេ ប៉ុន្ដែ​ក៏​ជាការ​បង្ហាញ​ពី​ភាព​រឹងមាំ មោះមុត ការរីកចម្រើន និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុងប្រទេស​កម្ពុជា ក្រោម​ដំបូង​សន្ដិភាព។ លើសពី​នេះ ព្រះ​អគ្គី​កីឡា ដែល​ដង្ហែ​គ្រប់​បណ្ដា​ប្រទេស​ក្នុង​តំបន់ គឺជា​ការ​ពង្រឹង​សាមគ្គីភាព ចំណងមិត្តភាព ភាពចុះ​សម្រុង​គ្នា និង​សុខដុមរមនា​តាមរយៈ​ការប្រកួត​កីឡា ដែល​ជា​ប្រជាជាតិ​អាស៊ាន​តែមួយ មាន​ទស្សនៈ​តែមួយ អត្តសញ្ញាណ​តែមួយ សហគមន៍​តែមួយ រស់​នៅ​ក្នុង “​សហគមន៍​សន្ដិភាព និង​វាសនា​តែមួយ​”៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ១១ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

Sokha Hotels

ព័ត៌មានពេញនិយម