Connect with us

ព័ត៌មានជាតិ

ព្រះអគ្គិជ័យកីឡាបន្តដង្ហែក្បួនឆ្ពោះទៅខេត្តជុំវិញបឹងទន្លេសាបព្រឹកនេះ

បានផុស

នៅ

ព្រះអគ្គិជ័យកីឡាត្រូវដង្ហែពីវត្តលង្កាព្រះកុសុមារាម ឆ្ពោះមកវិមានឯករាជ្យ ដឹកនាំដោយតំណាងគណៈកម្មាធិការជាតិរៀប​​ចំព្រឹត្តិការកីឡាស៊ីហ្គេម (CAMSOC) និងក្រុមការងារ កីឡាករ កីឡាការិនីឆ្នើមមួយចំនួន និងមានក្រុមឆៃយ៉ាំនាំមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាង CAMSOC បានប្រគល់ព្រះអគ្គិជ័យកីឡាជូនលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដង្ហែពីវិមានឯករាជ្យឆ្ពោះទៅមុខវិទ្យាល័យស៊ីសុវត្ថិ ទើបលោកប្រគល់ជូន លោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដង្ហែបន្តមកផ្លូវភ្លោះអង្គឌួង រួចឡើងមកមហាវិថីសហព័ន្ធរុស្ស៊ី ដល់បន្ទាយទាហាន DN ត្រឡប់ក្រោយមកស្តុបបេកាសេ ឡើងមកមហាវិថីព្រះមុនីវង្ស ឆ្ពោះមករង្វង់មូលគួចកាណុង បន្តមកផ្លូវជាតិលេខ ៥ រួចប្រគល់ជូនកីឡាករ កីឡាការិនីឆ្នើម ដង្ហែឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំងតែម្តង៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម