ព័ត៌មានជាតិ
ក្បួនដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេមបានមកដល់ខេត្តកំពង់ឆ្នាំងមានប្រជាពលរដ្ឋមន្ត្រីរាជការជាង២០ ម៉ឺននាក់បានចូលរួមអបអរសាទរ
កំពង់ឆ្នាំង ៖ គណៈប្រតិភូដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ីប៉ារ៉ាហ្គេមលើកទី ១២ បានមកដល់ខេត្តកំពង់ឆ្នាំងចំណុចព្រះគោព្រះកែវស្ថិតក្នុងភូមិជន្លត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺនៅវេលាម៉ោង ៩និង ៣០នាទីព្រឹកថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៣ ដោយមានប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងចូលរួមអបអរសាទរទទួលនិងចូលរួមដង្ហែដង្ហែជាង២០ ម៉ឺននាក់។

នៅក្នុងការទទួលគណៈរដ្ឋប្រតិភូថ្នាក់ជាតិដង្ហែព្រះអគ្គិកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ឆ្នាំ២០២៣យើងសង្កេតឃើញវត្តមាន លោកឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកនី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង កងកម្លាំងទាំង៣សិស្សានុសិស្សលោកគ្រូអ្នកគ្រូបងប្អូនប្រជាពលរដ្ឋនៅឈតាមបណ្តោយផ្លូវជាតិ៥រង់ចាំក្រវីទង់ជាតិទង់សាសនា អបអសារទព្រះអគ្គិជ័យកីឡាដែលមានចម្ងាយផ្លូវប្រវែង៥១គីឡូម៉ែត្រពីព្រំប្រទល់ស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ មកកាន់ទីក្រុងកំពង់ឆ្នាំង។

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា រយៈពេល១ ថ្ងៃនេះសង្កេតឃើញប្រជាពលរដ្ឋយើងបានអញ្ជើញចូលរួមបង្ហាញអោយឃើញពីទឹកចិត្តក្លៀវក្លាអស់ពីបេះដូងដើម្បីចូលរួមស្វាគមន៍ការដង្ហែក្បួនព្រះអគ្គិជ័យកីឡាសបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋគាំទ្រនូវសន្តិភាព។

កម្ពុជាយើងបានទទួលនូវសុខសន្តិភាពមកដល់ពេលនេះ ដោយសារគោលនយោបាយឈ្នះៗរបស់សម្តេចតេជោហ៊ុនសែន ដោយសារតែគោលនយោបាយឈ្នះៗទើបមានសន្តិភាពទើបមានព្រឹត្តិការណ៍កីឡាអន្តរជាតិកើត ឡើងដូចថ្ងៃនេះ ទើបយើងដាក់ចេញនៅកីឡាក្នុងសន្តិភាព ក្នុងឱកាសនេះបងប្អូនប្រជាពលរដ្ឋសូមស្វាគមន៍នៅភាសាកីឡារស់នៅក្នុងសន្តិភាព។

សូមបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃ២៩នេះក្បួនព្រះអគ្គីជ័យកីឡាត្រូវបានដង្ហែទៅតម្កល់នៅវត្តអារញ្ញកា រាម ដើម្បីរៀបចំតាមបែបសាសនាហើយនៅព្រឹកស្អែកនិងបន្តទៅកាន់ខេត្តពោធិ៍សាត់ ។

ចំពោះការដង្ហែព្រះអគ្គិជ័យកីឡាឆ្លងកាត់ខេត្តកំពង់ឆ្នាំង លោកអភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ថ្ងៃនេះនិងថ្ងៃស្អែកមានព្រះសង្ឃប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទសិស្សានុសិស្សលោកគ្រូអ្នកគ្រូចូលរួមសរុបប្រមាណជា២០ម៉ឺននាក់ ៕
ដោយ ៖ ឈៀង ថារិទ្ធ















-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


