ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ពាណិជ្ជកម្ម បន្តពិនិត្យតាមដានវឌ្ឍនភាពនៃការចុះបញ្ជីម៉ាក«ចម្លាក់ប្រាក់-ស្ពាន់កម្ពុជា»
លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃ “ការចុះបញ្ជីម៉ាកសម្រាប់វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា” នៅថ្ងៃទី ១០ ឧសភា ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា។

លោក រាជ រ៉ា បានលើកឡើងថា ចម្លាក់ប្រាក់-ស្ពាន់កម្ពុជា គឺជាសិល្បៈប្រពៃណីតំណាងកេរដំណែលវប្បធម៌តាំងពីបុរាណរបស់ខ្មែរ ដែលត្រូវជំរុញទាំងបែបប្រពៃណៃ និងបែបពាណិជ្ជកម្ម ជាអាទិ៍ដូចជាផលិតផលចម្លាក់ប្រាក់-ស្ពាន់ នៅខេត្តកណ្ដាល ដែលត្រូវយកចិត្តទុកដាក់។

ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានរាយការណ៍អំពីវឌ្ឍនភាពនៃការចុះបញ្ជីម៉ាកសមូហភាព ដែលនឹងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនិងអនុវត្តប្រើប្រាស់ដោយសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់ ដែលមានសិទ្ធិក្នុងការបំពាក់នូវស្លាកយីហោ ធ្វើអាជីវកម្ម និងហាមឃាត់រាល់ការក្លែងបន្លំនានា ។
តាមរយៈអង្គប្រជុំបានពិនិត្យ និងឯកភាពលើការជ្រើសរើសការចុះបញ្ជីម៉ាកសមូហភាពសម្រាប់សមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា តាមការព្រាងកន្លងមក និងជំរុញឱ្យសមាគមសហព័ន្ធបន្តរៀបចំជាសៀវភៅបន្ទុកសម្រាប់ជាកេរដំណែលស្នាដៃជូនកូនចៅអ្នកបន្តវេន និងឯកភាពលើផែនការការងារដែលត្រូវអនុវត្តបន្តផងដែរ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍ចម្លាក់ប្រាក់-ស្ពាន់កម្ពុជា នឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍ និងបង្កើតបរិយាកាសពាណិជ្ជកម្មលើវិស័យចម្លាក់ប្រាក់-ស្ពាន់ ទាក់ទាញវិស័យទេសចរណ៍ អភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណកេរដំណែលនៃផលិតផល និងភូមិសាស្ត្រ។ លើសពីនេះ មជ្ឈមណ្ឌលនេះ នឹងបង្កើនឱកាសពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែមក្នុងវិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ពីការផលិតបែបគ្រួសារទៅជាមូលដ្ឋានផលិតកម្មសម្រាប់បម្រើឱ្យការនាំចេញទាំងក្នុង និងក្រៅប្រទេស។ មជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍ចម្លាក់ប្រាក់-ស្ពាន់កម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារជូនប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក និងបង្កើនប្រាក់ចំណូលដល់ក្រុមជាងចម្លាក់ប្រាក់-ស្ពាន់ ពិសេសបងប្អូនជាស្រី្ត៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


