ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម ស្នើ ឆេក វិនិយោគនៅកម្ពុជា កែច្នៃនាំចេញផលិតផលខ្មែរមានសក្ដានុពលទៅកាន់ ទីផ្សារឆេក
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំភាគីឆេក ធ្វើការពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ដើម្បីធ្វើការកែច្នៃនាំចេញផលិតផលកសិកម្មខ្មែរដូចជា ផលិតផលវារីវប្បកម្ម និងផលិតផលផ្សេងទៀតដែលមានសក្ដានុពលទៅកាន់ទីផ្សារប្រទេសឆេក។

ការស្នើសុំនេះបានធ្វើឡើងកាលពីថ្ងៃទី ១១ ខែឧសភា ក្នុងឱកាសលោករដ្ឋមន្ត្រីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងការបរទេស នៃសាធារណរដ្ឋឆេក នៅទីស្ដីការក្រសួង។

លោករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់គណៈប្រតិភូឆេកថា ក្រសួងកំពុងត្រូវការដៃគូវិនិយោគបន្ថែមទៀតក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម ដើម្បីចូលរួមឆ្លើយតបនឹងបញ្ហាសន្តិសុខ និងសុវត្ថិភាពស្បៀងសាកលលោក។ ព្រោះថា ជាគោលនយោបាយ ក្រសួងផ្ដោតអាទិភាពលើផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងជំរុញការផលិតផលិតផលមានគុណភាព និងតម្លៃបន្ថែមខ្ពស់ មានប្រសិទ្ធភាពសេដ្ឋកិច្ច និងគិតគូរដល់និរន្តរភាពបរិស្ថាន Eco-Friendly។

នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យភាគីឆេកជួយបញ្ជូនគ្រូបណ្ដុះបណ្ដាលមកកម្ពុជាផ្ទាល់ ឬតាមរយៈកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ វគ្គបណ្ដុះបណ្ដាលខ្លី ដើម្បីផ្ដល់ និងពង្រឹងសមត្ថភាព និងជំនាញពិតប្រាកដដល់មន្ត្រីកសិកម្មកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


