Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសបន្តស្វាគមន៍មន្ត្រីគណបក្សដទៃ​ ដែលមានបំណងចូលរួមជាមួយបក្សប្រជាជនកម្ពុជា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានប្រកាសបន្តស្វាគមន៍សមាជិក-សមាជិការបស់គណបក្សនយោបាយដទៃ​ ដែលមានបំណងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣នេះ។

នៅក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច ស្វាគមន៍ការចូលរួមរបស់សមាជិក-សមាជិកានៃគណបក្សនយោបាយនានា មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែមានបុគ្គលម្នាក់ គឺសម្ដេចមិនទទួលយកដាច់ខាច។  

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «សមាជិក-សមាជិកាគណបក្សនានា ដែលបានផ្ដាច់ខ្លួន ហើយមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ខ្ញុំនៅតែបន្តស្វាគមន៍ មានតែមនុស្ស​ម្នាក់គត់ដែលខ្ញុំអត់យក ក្រៅពីនោះខ្ញុំយកទាំងអស់ ឲ្យតែប្រកាសផ្ដាច់ខ្លួនចេញអាជ្រុលនិយមហ្នឹង គឺខ្ញុំទទួលយកទាំងអស់»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម