Connect with us

ព័ត៌មានជាតិ

កសិករ​មួយ​រូប​ចែក​រំលែក​បច្ចេកទេស​ដាំដំណាំ​​ពោតក្រហម​តាម​បច្ចេកទេស​កសិកម្ម

បានផុស

នៅ

ពោតក្រហមជាដំណាំមួយប្រភេទ ដែល​អាច​ច្នៃ​ជា​ចំណីសត្វក៏ដូចជា​ប្រើប្រាស់បម្រើ​​ជា​ប្រយោជន៍​ផ្សេងៗ​។ នៅក្នុងខេត្តក្រចេះប្រជាជន​ដែលរស់នៅតាមដងទន្លេមេគង្គមួយ​ចំនួន ក៏​មាន​ដាំ​ដំណាំពោត​ក្រហម​ក្រៅពី​ដំណាំកសិកម្ម​ផ្សេង​ទៀត។

​​កសិករ​ម្នាក់​ឈ្មោះ ជ្រុយ ​រស់នៅក្នុងភូមិព្រែករការ ឃុំសោប ស្រុក​ព្រែកសប់​ ខេត្ត​ក្រចេះ​បានបង្ហាញពីការដាំពោតក្រហម​ឲ្យ​ទទួល​​បានទិន្នផលខ្ពស់តាម​បច្ចេកទេស​កសិកម្ម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​ជា​កសិករ​រូបនេះ​បាន​លើក​ពី​បច្ចេកទេស​ដាំ​ដំណាំពោតក្រហម​ ចំបាច់ត្រូវ​ធ្វើដីឲ្យ​ល្អ​មិនត្រូវឲ្យ​មានស្មៅឡើយ។ មុន​ដាំ​ត្រូវភ្ជួរ​ដីហាលថ្ងៃឲ្យបាន​ ៧ ថ្ងៃដើម្បីសម្លាប់​ស្មៅនិងមេរោគ។ សំខាន់មួយ​ទៀត​គឺ​ការ​ជ្រើសរើសពូជ​​ បើពូជមិនល្អអាច​ខាត​បង់​ពេលវេលា​​ និង​ថវិកា។

កសិករូបនេះ​បន្ត​ថា ពោតមានអាយុកាល​ឲ្យ​ផល​ពី​ ៩៥-១១០ ថ្ងៃ។ នៅ​តាមតំបន់ដែល​កសិករ​រូបនេះ​រស់នៅ ​ការ​ដាំពោត​ភាគច្រើន​​គេ​ប្រើគោយន្តកន្រ្តៃភ្ជួរធ្វើរង។ ​

កសិកររូបនេះ​បាន​ប្រាប់ពី​បច្ចេកទេស​បន្ថែម​ថា មុនដាំពោតដីត្រូវមានសំណើម​ ៥០-៧០% ជម្រៅសើម ២៥-៥០cm។ពោតចេញពន្លកដើមរត់ជួរលូតលាស់​រយះពេល ៤-៧ ថ្ងៃ។ ពោត​អាយុ ១៥-៣០ ថ្ងៃត្រូវការទឹក និង​ជី N,K ខ្លាំង ដើម្បីលូតលាស់ដើមនិងស្លឹក។ អាយុ ៣០-៤៥ ថ្ងៃចាប់ផ្តើមលែងដើមនិងស្លឹកខ្លាំងចាប់​ផ្តើមក្របួចផ្កា ដាក់ស្នៀត។ អាយុ ៤៥-៥៥ ថ្ងៃ ត្រូវទឹកច្រើន និងជី N,P ដើម្បីជួយជំរុញស្នៀតពោតរីកធំពេញលេញតាមស្រទាប់ស្លឹក លូតលាស់ផ្លែ។ អាយុ ៥៥-៧០ ថ្ងៃ​ ត្រូវការទឹក និងជី P,K ដើម្បីដាក់សាច់ម៉្សៅ និងក្លុយកូសធ្វើឲ្យ​មានរសជាតិផ្អែម ជំរុញឲ្យផ្លែ​​ធំគួបផ្សំការសំយោគពន្លឺព្រះអាទិត្យពេលព្រឹកផងដែរ។

កសិករដាំពោត​អះអាង​ថា បច្ចេកទេស​ដាំដុះ​នេះ​គឺ​អនុវត្តតាមមន្ទីរជំនាញ​ដែលបានចុះមកបង្ហាត់បង្រៀន។ កសិកររូបនេះ​បាន​បន្ត​ថា នៅពេលប្រមូល​ផល​ជារៀងរាល់ឆ្នាំគាត់​​អាច​ប្រមូល​ផលបាន​ចាប់ពី ៥ ទៅ ៦ តោន​ក្នុង ១ ហិតា។

ជាចុងក្រោយលោក​​ស្នើ​ដល់ក្រសួងកសិកម្មមេត្តាជួយដោះស្រាយបញ្ហារឿងតម្លៃទី​ផ្សារផង។ ពេលខ្លះទោះគាត់ខំធ្វើបានច្រើនមែនតែមិនសូវចំណេញ​​ប៉ុន្មានដែរទេព្រោះចំណាយ​លើ​ជីថ្នាំអស់ច្រើន៕

អត្ថបទ៖ លី រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម