ព័ត៌មានជាតិ
សត្វទន្សោងដ៏កម្រកំពុងបង្ហាញខ្លួនលើដីចម្ការតាមទីជនបទក្នុងខេត្តបាត់ដំបង
សត្វទន្សោងដែលស្ទើរតែផុតពូជប្រមាណជាង៣០ក្បាល បាននឹងកំពុងបង្ហាញខ្លួនឡើងវិញនៅលើដីចម្ការ និងក្នុងព្រៃរបោះដើម្បីស្វែងរកចំណីអាហារ បន្ទាប់ពីមានការបាត់បង់ស្ទើរតែដាច់ពូជទៅហើយនោះ។
នៅពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រជាពលរដ្ឋដែលជាកសិកររស់នៅក្នុងស្រុកគាស់ក្រឡ បានប្រទះឃើញហ្វូងសត្វទន្សោងពីរហ្វូង កំពុងដេញគ្នានៅក្នុងភូមិសាស្ត្រ ភូមិអូរទ្រូងអណ្តើក ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

តាមការអះអាងរបស់កសិករឈ្មោះ សេង ហៃ បានបញ្ជាក់ថា សត្វទន្សោងដែលអ្នកភូមិប្រទះឃើញទាំងអស់នេះ វាតែងតែចល័តទៅមកដើម្បីស្វែងរកចំណី និងទៅផឹកទឹកនៅទីទំនាបក្បែរទីកន្លែងដែលពួកវារស់នៅ គឺនៅលើភ្នំអូរទ្រូងអណ្តើក និងភ្នំស្អាងនុម ដោយនៅពេលព្រឹកស្រាងៗ វាចាប់ផ្តើមចុះពីលើភ្នំ និងពេលល្ងាចវាឡើងភ្នំវិញទៅកាន់ទីជម្រករបស់ពួកវា។

ជុំវិញការប្រទះឃើញក្រុមសត្វដ៏កម្រដែលមករកសុីក្នុងស្រុកវិញនេះ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ថា ប្រជាពលរដ្ឋដែលមានដីចម្ការ ស្ថិតនៅក្នុងភូមិអូរទ្រូងអណ្តើក ឃុំឈ្នាល់មាន់ បានប្រទះឃើញហ្វូងសត្វទន្សោងជាច្រើនក្បាល និងជាលើកដំបូងនៅក្នុងភូមិសាស្រ្ត ដែលការប្រទះឃើញនេះគឺចាប់តាំងពីដើមខែឧសភា មកម្ល៉េះ រហូតមកទល់បច្ចុប្បន្ន ។

លោកប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានបន្តថា ហ្វូងសត្វទន្សោងជាប្រភេទសត្វកម្រជិតផុតពូជទៅហើយ ដែលពួកវាហាក់មិនសូវខ្លាចរអាអ្នកស្រុកឡើយ ជាក់ស្តែងនៅថ្ងៃទី២៤ ឧសភា ចុងក្រោយនេះ ពួកគាត់បានឃើញសត្វទន្សោងចំនួន២ហ្វូង ដោយក្នុងមួយហ្វូងៗមានសត្វទន្សោងប្រមាណជា១២ក្បាល ចំណែកមួយហ្វូងទៀតមានចំនួនចន្លោះពី១៥ ទៅ២០ក្បាលឯណោះ។

ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានចុះពិនិត្យ និងសិក្សា ព្រមទាំងបានអំពាវនាវកុំអោយកងកម្លាំង ប្រដាប់អាវុធ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរៗនោះជៀសវាងការបរបាញ់ ដាក់អន្ទាក់ និងការបាញ់សម្លាប់ នាំអោយផ្អើលដល់ហ្វូងសត្វទន្សោង ឬសត្វព្រៃផ្សេងៗជាច្រើនទៀតដែលជាធនធានធម្មជាតិដ៏កម្រហើយពួកវាបានផ្តល់នូវសារ:ប្រយោជន៍យ៉ាងសំខាន់សម្រាប់ជាតិទាំងមូល និងរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចាប់អារម្មណ៍ខ្លាំងថែមទៀតបានគយគន់ និងទស្សនា៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


