ព័ត៌មានជាតិ
ប្លង់រឹងជាង ១ ម៉ឺនបណ្ណ បុរី ឡេង ណាវ៉ាត្រា ប្រគល់ជូនអតិថិជន នៅគម្រោងខេត្តបាត់ដំបង
អតិថិជនជាង ២ ពាន់នាក់ បានអញ្ជើញមកទទួលប្លង់ដី និងផ្ទះ ដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានទិញនាពេលកន្លងមក នៅគម្រោងអភិវឌ្ឍន៍របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សាខាខេត្តបាត់ដំបង។

ពិធីប្រគល់ជូនប្លង់រឹងជាង ១ ម៉ឺនបណ្ណនេះ បានធ្វើឡើងដោយផ្ទាល់ពីអ្នកឧកញ៉ានៅគម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រា សាខាបាត់ដំបង ដែលស្ថិតក្នុងភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ នេះ។

គម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រា សាខាខេត្តបាត់ដំបងនេះ ត្រូវបានគេដឹងថា មានទាំងគម្រោងបុរី និងគម្រោងដីឡូត៍ ក្នុងនោះអ្នកឧកញ៉ាក៏បានធ្វើ resort ដ៏មានភាពទាក់ទាញ ខណៈនៅក្នុងគម្រោងមួយថ្ងៃមួយថ្ងៃមានភ្ញៀវទេសចរទៅចូលទស្សនាកម្សាន្តជាច្រើននាក់ រៀងរាល់ថ្ងៃ ដែលចំណុចនេះគឺជាសកម្មភាពចលនាសេដ្ឋកិច្ច ទេសចរណ៍មួយយ៉ាងសំខាន់ចូលរួមអភិវឌ្ឍន៍ សង្គមជាតិ ជាមួយរដ្ឋាភិបាល ពិសេសនៅក្នុងខេត្តបាត់ដំបងដោយផ្ទាល់តែម្តង ដែលធ្វើឲ្យមានសេដ្ឋកិច្ចកាន់តែរីកចម្រើន ហើយក៏ដូចជាការបង្កើតឲ្យមានកន្លែងកម្សាន្តជាច្រើនសម្រាប់ប្រជាជនមានភាពសប្បាយរីករាយ។

ជាមួយគ្នានោះដែរ គម្រោងរបស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គឺជាក្រុមហ៊ុនខ្មែរមួយដ៏សកម្មដែលមានគោលការណ៍លក់ ដី និងផ្ទះ នៅក្នុងតម្លៃធូរថ្លៃ ដែលធ្វើឲ្យអ្នកមានជីវភាពក្រោមមធ្យម និងមធ្យម មានឱកាសទិញបាននៅដីក៏ដូចជាលំនៅឋានរស់នៅដោយសមរម្យ។ លើសពីនេះអតិថិជនដែលបានទិញពីគម្រោងបុរី ឡេង ណាវ៉ាត្រា នាពេលកន្លងមក គឺមានឱកាសលក់ចេញចំណេញច្រើនទៀតផង។

នៅក្នុងឱកាសពិធីទទួលបណ្ណប្លង់រឹងកម្មសិទ្ធិនោះ បងប្អូនដែលជាអតិថិជនបានសម្ដែងទឹកមុខសប្បាយរីករាយជាខ្លាំង នៅពេលបានទទួលបណ្ណពិត ហើយបានជួបអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់គម្រោងផ្ទាល់។

ថ្លែងនៅចំពោះមុខអតិថិជនជាច្រើនពាន់នាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសំដែងអំណរអរគុណដល់ពុកម៉ែបងប្អូនអតិជនជាខ្លាំង ដែលបានជឿជាក់គាំទ្រដល់គម្រោងបុរី ឡេង ណាវ៉ាត្រា។ ទន្ទឹមគ្នានោះដែរ អ្នកឧកញ៉ា ក៏បានធ្វើការសូមទោសដល់អតិថិជនមួយចំនួនដែលក្រុមហ៊ុនមានការយឺតយ៉ាវក្នុងការផ្ដល់ប្លង់ ក៏ដូចជាការសាងសង់ផ្ទះជាដើម តែទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនបានប្ដេជ្ញាចិត្តពន្លឿនការសាងសង់ ដើម្បីឲ្យទាន់តាមកិច្ចសន្យា ដោយមិនឲ្យអតិថិជនខកបំណងឡើយ។

បន្ថែមទៅទៀត អ្នកឧកញ៉ា ក៏ផ្ដាំផ្ញើទៅអតិថិជន ក៏ដូចជាពុកម៉ែបងប្អូនខ្មែរទាំងអស់ សូមកុំជឿលើជនអគតិមួយចំនួនដែលកំពុងតែដើរបំប៉ោងព័ត៌មាន ក្នុងគោលបំណងចង់បំផ្លាញក្រុមហ៊ុនរបស់អ្នកឧកញ៉ាឲ្យដួលរលំ។

បណ្ណកម្មសិទ្ធិជាង ១ ម៉ឺនឡូត៍ បានធ្វើរួចរាល់ ដែលក្រុមហ៊ុនបានចែកជូននេះ គ្រាន់តែជាដំណាក់កាលដំបូងរបស់អតិថិជនក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានសាខាខេត្តបាត់ដំបងប៉ុណ្ណោះ ហើយក្រុមហ៊ុននឹងបន្តចែកជូនជាបន្តបន្ទាប់ទៅតាមដំណាក់កាលនីមួយៗ។

សូមបញ្ជាក់ផងដែរថា បុរីឡេង ណាវ៉ាត្រា ឬ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ត្រូវបានដឹង និងទទួលស្គាល់ថា ជាក្រុមហ៊ុនបុរីដែលលក់ជូនអតិថិជនក្នុងតម្លៃធូរថ្លៃជាងគេនៅក្នុងប្រទេសកម្ពុជា។ អ្វីដែលកាន់តែពិសេសទៅទៀត គឺសំណង់របស់បុរី មានការធានាគុណភាព រហូតដល់ទៅ ៤ ឆ្នាំ ដែលនេះជាការធានាមួយមានរយៈវែងជាងគេ មិនធ្លាប់មាន៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


