ព័ត៌មានជាតិ
រដ្ឋលេខាធិការម្នាក់ នឹងចាក់វ៉ាក់សាំងកូវីដដូសដំបូង ដល់សម្តេច ហ៊ុន សែន
ដោយមិនលើកចំឈ្មោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រដ្ឋលេខាធិការក្រសួងសុខាភិបាលម្នាក់ នឹងចាក់វ៉ាក់សាំងកូវីដដូសដំបូងដល់សម្តេច ពេលដឹកមកដល់អំឡុងខែកុម្ភៈ។
សម្តេចក៏បង្ហាញពីទីតាំងសម្រាប់ការចាក់វ៉ាក់សាំងកូវីដ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។ សម្តេចបន្តថា ក្រោយចាក់វ៉ាក់សាំងរួច សម្តេចនឹងធ្វើសន្និសីទដល់អ្នកសារព័ត៌មាន។

កម្ពុជានឹងទទួលបានវ៉ាក់សាំង ១ លានដូសពីសាធារណរដ្ឋប្រជាមានិតចិន។ ប៉ុន្តែក្នុងដំណាក់កាលដំបូង រដ្ឋាភិបាលចិននឹងផ្តល់វ៉ាក់សាំងរបស់ក្រុមហ៊ុនស៊ីណូហ្វាម ចំនួន៣០ម៉ឺនដូសជាមុនសិន។
សម្តេចតេជោ ហ៊ុន សែន ដែលតែងតែស្ថិតនៅខ្សែត្រៀមជួរមុខជាទម្លាប់ធម្មតារាប់សិបឆ្នាំ ក៏ប្រកាសស្ម័គ្រចិត្តចាក់វ៉ាក់សាំងលើកទីមួយនិងមុនគេ ដើម្បីបង្កើតជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩។
វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន ស៉ីណូហ្វាមមានប្រសិទ្ធភាពរហូតដល់៧៩,៣៤ភាគរយ ហើយបច្ចុប្បន្ន វ៉ាក់សាំងនេះត្រូវបានប្រើប្រាស់ជាង២២០លានដូស នៅក្នុងប្រទេសមួយចំនួនលើពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


