ព័ត៌មានជាតិ
អ្នកជំនាញ ៖ បើសិនមានលទ្ធភាព ពេលនេះជាឱកាសវិនិយោគចំណេញលើវិស័យអចលនទ្រព្យ
នៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានព្យុះភ្លៀង ដោយសារវិបត្តិកូវីដ-១៩ និងសង្គ្រាមអ៊ុយក្រែងរុស្ស៊ីយ៉ាងណាក្តី តែវិស័យអចលនទ្រព្យ នៅតែមានដំណើរការលូតលាស់ដោយសន្សឹមៗ។

លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល មើលឃើញថា បើទោះជាបច្ចុប្បន្ននេះវិស័យអចលនទ្រព្យមានភាពស្ងប់ស្ងាត់បន្តិច ចំពោះការវិនិយោគពីបរទេស ប៉ុន្តែវិស័យនេះ នៅតែមានលំនឹងល្អប្រសើរ។
លោកឧកញ៉ា សំ សុខនឿន ថ្លែងដូច្នេះ« ខ្ញុំជឿជាក់ថា ក្នុងពេលឆាប់ៗខាងមុខ វិស័យអចលនទ្រព្យកម្ពុជា នឹងមានសន្ទុះងើបឡើងវិញ។ អ្នកវិនិយោគវិស័យនេះ ប្រសិនបើមានលទ្ធភាពគួរទិញទុក ដើម្បីយកចំណេញពេលខាងមុខ ព្រោះវិស័យអចលនទ្រព្យនៅតែបន្តងើបឡើងវិញជានិច្ច ដោយសារកម្ពុជា ជាប្រទេសដែលមានស្ថិរភាពនយោបាយល្អ មានកំណើនសេដ្ឋកិច្ចរីកចម្រើន។ កម្ពុជា ជាប្រទេសរីកចម្រើនសេដ្ឋកិច្ចលឿនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិសេសវិស័យអចលនទ្រព្យ ធ្លាប់តែមិនសូវមានតម្លៃកាលពី ១០,២០ឆ្នាំមុន បែរជាស្ទុះឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន»។

ប្រធានសមាគមរូបនេះ បានលើកឡើងថា ពលរដ្ឋមិនគួរព្រួយបារម្ភខ្លាចវិស័យអាចលនទ្រព្យធ្លាក់ចុះតម្លៃពេកទេ វិស័យនេះ នឹងងើបឡើងខ្លាំងឆាប់ៗ ព្រោះប្រទេសកម្ពុជា កំពុងរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន មានការអភិវឌ្ឍយ៉ាងលឿន។
លោកឧកញ៉ា សង្កត់ធ្ងន់ថា «ខ្ញុំសម្លឹងមើលប្រទេសកម្ពុជា មានស្ថិរភាពល្អណាស់ ប្រជាជនមានជីវភាពប្រសើរឡើងៗជាលំដាប់។ ចំពោះអ្នករកស៊ីមួយចំនួនជួបបញ្ហាតិចតួច តែជារឿងបុគ្គល សម្រាប់វិនិយោគនៅតែដំណើរការបានជាធម្មតា»។
លោក ឡោ វិចិត្រ អ្នកជំនាញអចលនទ្រព្យ មួយរូបទៀត បានលើកឡើងថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននឹងកំពុងងើបឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។ ក្នុងនោះ វិស័យដីធ្លីបានដើរតួនាទីដ៏សំខាន់ក្នុងវិស័យអចលនទ្រព្យស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានវិនិយោគយ៉ាងច្រើនសន្ធឹកទៅលើហេដ្ឋរចនាសម្ព័ន្ធរឹង មានដូចជា ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ផ្លូវល្បឿនលឿន ភ្នំពេញ បាវិត ស្ពាន ប្រព័ន្ធប្រឡាយទឹក ដែលកត្តាទាំងអស់នេះ បួករួមនឹងកំណើនប្រជាសាស្ត្រនៅរាជធានីភ្នំពេញ នឹងជំរុញឱ្យវិស័យអចលនទ្រព្យដីធ្លីនៅជាយក្រុងមានសន្ទុះកើនឡើង។
ដោយឡែកក្តាដែលជួយជំរុញល្បឿនឱ្យមានតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការទីផ្សារ វិស័យអចលនទ្រព្យ គឺការបើកដំណើរការជើងហោះហើរ ស្រូបទាញទេសចរ ជំរុញកំណើនជួលអគារសហកម្មសិទ្ធិកើនឡើង។ ជាមួយគ្នានេះ វិស័យខុនដូត្រូវការពេលវេលាសមស្រប ដើម្បីឱ្យតម្រូវការមានតុល្យភាពក្នុងការផ្គត់ផ្គង់។

ចំណែកផ្នែកលក់រាយ លោក ឡោ វិចិត្រ មើលឃើញថា មានកំណើនល្អប្រសើរ។ ជាក់ស្តែងទោះស្ថិតក្នុងវិបត្តិកូវីដ ផ្សារទំនើបមួយចំនួនបានបើកដំណើរការ ដោយអត្រាការជួលមានខ្ពស់រហូតដល់ ៩០ភាគរយ។
មន្រ្ដីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៣ កាលពីចុងខែមករាឆ្នាំនេះថា វិស័យអចលនទ្រព្យ រួមចំណែកក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអត្រាប្រមាណ ១០ភាគរយក្នុងមួយឆ្នាំ។ នៅឆ្នាំនេះ វិស័យសំណង់ និងវិស័យអចលនទ្រព្យ មានកំណើនត្រឹមតែនៅរង្វង់ ១,១ភាគរយ ឬ១,២ភាគរយប៉ុណ្ណោះ ពោលគឺមានកំណើនងើបឡើងយឺតក្នុងឆ្នាំ២០២៣៕

-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ