ព័ត៌មានជាតិ
ក្រសួងការងារតម្រូវឲ្យរោងចក្រសហគ្រាសអនុញ្ញាតឲ្យកម្មករជាជនមានពិការភាពចេញមុនម៉ោងយ៉ាងតិច១៥នាទី
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានតម្រូវឱ្យបងប្អូនកម្មករនិយោជិតជាជនមានពិការភាពបានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥ (ដប់ប្រាំ) នាទី ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចេញពីធ្វើការ និងគាំពារសុខមាលភាពរបស់បងប្អូនកម្មករនិយោជិតទាំងនោះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចុះនៅថ្ងៃទី០៦មិថុនាបានឱ្ដឹងថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពី ការងារពាក់ព័ន្ធនឹងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុញ្ញាត
ឱ្យបងប្អូនកម្មករនិយោជិតជាជនមានពិការភាពបានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥ (ដប់ប្រាំ) នាទី ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចេញពីធ្វើការ និងគាំពារសុខមាលភាពរបស់បងប្អូនកម្មករនិយោជិតទាំង នោះ។
ទន្ទឹមនឹងការផ្តល់ជូននេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារជូនដល់បងប្អូនកម្មករនិយោជិតជាជនមានពិការភាពដែលទទួលបានសិទ្ធិអនុញ្ញាតឱ្យចេញមុនម៉ោងការងារនេះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ឬនាយករោងចក្រ សហគ្រាសទាំងអស់នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


