ព័ត៌មានជាតិ
មន្ត្រីអាវុធហត្ថខេត្តតាកែវម្នាក់ សង់របងថ្មរឹងមាំលើដីចំណីប្រឡាយ ខណៈចៅហ្វាយក្រុងថា នឹងចុះវាយចោល
ដីចំណីប្រឡាយ បែកខាងកើតស្ពានចុងថ្នល់ ក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានចាក់របងថ្មរឹងមាំ រួចរាល់ ទោះបីកន្លងមកឮថា មានអាជ្ញាធរចុះហាមឃាត់យ៉ាងណាក៏ដោយ។
មហាជនលើកឡើងថា តើមេភូមិចុងថ្នល់ និងចៅសង្កាត់បារាយណ៍ ដែលនៅជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ ធ្វើមើលមិនឃើញរឿងបុគ្គលមានលុយថែមជាមន្ត្រីអាវុធហត្ថខេត្តតាកែវម្នាក់បានសង់របងថ្មរំលោភយកដីមាត់ប្រឡាយយុទ្ធសាស្រ្តនៅខាងកើតស្ពានចុងថ្នល់បានយ៉ាងរលូនបែបនេះ។

ដោយឡែកលោក កង អាណាន់ អភិបាលក្រុងដូនកែវ នៅថ្ងៃទី០៦ ខែមិថុនា ម្សិលមិញ បានប្រាប់ថា លោកបានចាត់ឲ្យមន្រ្តីសាលាក្រុងហាមឃាត់ម្តងហើយ តែគេមិនស្តាប់ហើយនៅតែធ្វើរហូតទាល់តែហើយ។ លោកអភិបាលក្រុងបញ្ជាក់ថា មិនអីទេ លោកនឹងចុះទៅដើម្បីឲ្យគេវាយរបងនោះចេញ។

ទោះបីជាមានការបញ្ជាក់ពីលោកអភិបាលក្រុងបែបនេះក្តី មកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ របងថ្មដ៏រឹងមាំនេះ នៅតែលេចវត្តមានលើដីចំណីប្រឡាយខាងកើតស្ពានចុងថ្នល់នេះដដែល។ ប្រជាពលរដ្ឋជាច្រើនលើកឡើងថា ប្រឡាយស្ពានចុងថ្នល់នេះ ជាប្រឡាយយុទ្ធសាស្ត្រ ដែលប្រជាពលរដ្ឋជាច្រើនទូទាំងសង្កាត់បារាយណ៍អាចយកទឹកពីប្រឡាយនេះ ស្រោចស្រពផលដំណាំ ពិសេសដំណាំស្រូវ។ ជាងនេះពួកគាត់បន្ថែមថា មួយរយៈចុងក្រោយនេះ ឃើញកើតមានសំណង់អណាធិបតេយ្យជាច្រើនលើខ្នងប្រឡាយ ហើយបើអាជ្ញាធរមិនមានវិធានការណ៍ទេ ច្បាស់ណាស់ប្រឡាយនឹងរួមតូច រាក់មិនអាចមានទឹកប្រើប្រាស់បានទៀតនោះទេ៕
អត្ថបទ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ