ព័ត៌មានជាតិ
អត្ថប្រយោជន៍ ៤ យ៉ាងនឹងទទួលបាន បើចេះច្បាស់ពីចំណេះដឹងឌីជីថល
បច្ចុប្បន្នប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បានក្លាយជាវិស័យមួយមានសក្ដានុពលសម្រាប់មនុស្សប្រើប្រាស់ទូទៅក្នុងកម្ពុជា និងពិភពលោក។ ពិតណាស់ បើសិនយើងអាចចេះច្បាស់ពីចំណេះដឹងឌីជីថល វាអាចផ្ដល់អត្ថប្រយោជន៍ជាច្រើន ដើម្បីប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងដើម្បីដោះស្រាយបញ្ហាផ្សេងៗ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចង្អុលបង្ហាញថា ចំណេះដឹងឌីជីថល មនុស្សអាចយកទៅប្រើប្រាស់ដើម្បីដោះស្រាយបញ្ហា និងបង្កើតឱ្យមានការអភិវឌ្ឍន៍វិជ្ជមានសម្រាប់សង្គមនិងពិភពលោក។
ជាក់ស្ដែង ចំណេះដឹងឌីជីថល មនុស្សក៏អាចទទួលបានអត្ថប្រយោជន៍ ៤យ៉ាងសំខាន់ៗដូចខាងក្រោមនេះ៖
- អាចបង្កើតទំនាក់ទំនង និងស្វែងរកព័ត៌មានបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង
- អាចគ្រប់គ្រង និងចាត់ចែងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល
- បង្កើនផលិតភាពការងារ ប្រកបដោយគុណភាព ងាយស្រួល និងឆាប់រហ័ស
- បង្កើនគុណភាពជីវិតដោយប្រើសេវា និងធនធានឌីជីថល


គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងចំណេះដឹងឌីជីថលនេះទៀតសោត បច្ចុប្បន្នក៏កំពុងជាការព្រួយបារម្ភមួយព្រោះការបោកប្រាស់តាមប្រព័ន្ធអនឡាញ កំពុងកើតមានឡើងក្នុងប្រទេសកម្ពុជា ហើយវាអាចកើតមានឡើងគ្រប់ទម្រង់ និងរូបភាពទាំងអស់ មិនកំណត់វ័យ ឬភេទឡើយ៕
ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


