ព័ត៌មានជាតិ
ទំនងស្រវឹង! បើកម៉ូតូទៅបុករថយន្ត ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
បន្ទាយមានជ័យ៖ បុរសម្នាក់ស្លាប់ ម្នាក់ទៀតរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ចំណុចផ្លូវកោង លើកំណាត់ផ្លូវក្រាលកៅស៊ូ ពីឃុំបត់ត្រង់ទៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍បានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ ក្រហម ពាក់ស្លាកលេខ ប.មានជ័យ 1H-1303 បើកដោយឈ្មោះ រឿង រ៉ាវុធ ភេទប្រុស អាយុ ៣០ ឆ្នាំ នៅភូមិត្រសេកជុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ រីឯអ្នករួមដំណើរឈ្មោះ គល់ ផានី ភេទប្រុស អាយុ ២៩ ឆ្នាំ នៅភូមិរង្វាន់លិច ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោបញ្ជាក់ថា នៅមុនពេលកើតហេតុ អ្នកបើកម៉ូតូបើកពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះដល់ចំណុចផ្លូវកោងខ្លាំង ចាប់ចង្កូតមិនទាន់ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកនីសាន់ ប្រភេទដឹកទំនិញពណ៌បៃតង ពាក់ផ្លាកលេខ បាត់ដំបង 2A-7217 ចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង ចំណែកអ្នករួមដំណើររងរបួសធ្ងន់។

ក្រោយពីកើតហេតុហើយអ្នកបើករថយន្តរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងគ្រោះថ្នាក់។ លោកសួន នីប៉ូ បបញ្ជាក់ឲ្យដឹងទៀតថា គ្រោះថ្នាក់នេះអ្នកបើកម៉ូតូសង្ស័យស្រវឹង ហើយបើកមានល្បឿនលឿន ដល់ចំណុចផ្លូវកោងខ្លាំងជ្រុលចង្កូតទៅបុករថយន្តចំពីមុខអ្នករងរបួសបាននាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកអ្នកស្លាប់បានប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក រថយន្ត និងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ក្រោយពីនគរបាលចរាចរណ៍បានពិនិត្យវាស់វែងរួច ៕
អត្ថបទ៖ វ៉ាន់ណាង
ចុចអាន៖ ឃ្មុំធម្មជាតិដែលពលរដ្ឋស្វែងរកនៅបឹងទន្លេសាប បានដាក់លក់នៅផ្សារបន្លែច្បារអំពៅ
ចុចអាន៖ សមត្ថកិច្ចថៃ ឃាត់ខ្លួនឃាតកបានហើយ ករណីឃាតកម្មលើពលករខ្មែរដូចគ្នា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


